ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ បំភ្លឺ ករណី​រុះរើ​ផ្ទះ​បុរាណ​ខ្មែរ​សសរ​១០០

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រោយ​ពី​ផ្ទះ​បុរាណ​ខ្មែរ​មួយ ដែល​មាន​សសរ​១០០ និង​អាយុកាល​រហូត​ដល់​ជាង​១០០​ឆ្នាំ ត្រូវ​បាន​រុះរើ​ចេញពី​ទីតាំង​ដើម ស្ថិត​នៅ​ភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ ក្រោយ​ពី​ផ្ទះ​បុរាណ​ខ្មែរ​មួយ ដែល​មាន​សសរ​១០០ និង​អាយុកាល​រហូត​ដល់​ជាង​១០០​ឆ្នាំ ត្រូវ​បាន​រុះរើ​ចេញពី​ទីតាំង​ដើម ស្ថិត​នៅ​ភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​២២ មិថុនា ២០២០​កន្លង​មក មានការ​ផ្សព្វផ្សាយ​ត​ៗ​គ្នា បំប៉ោង​ចំណងជើង​ព័ត៌មាន ដើម្បី​ញុះ​ញ៉ុ​ង​ឲ្យ​អ្នក​អាន​ខឹងសម្បារ​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថា មិន​យកចិត្តទុកដាក់​អភិរក្ស​សំណង់​បុរាណ​១​នេះ ដើម្បី​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​គ្នា​បាន​មើល ។

គួរ​បញ្ជាក់​ថា បើ​តាម​ប្រវត្តិ​ផ្ទះ​សសរ​១០០​នេះ ជា​ផ្ទះ​រោង​ឌឿ​ង របស់​ថៅកែ​ឈើ​ដ៏​ធំ នៅ​ស្រុក​ឆ្លូង រស់នៅ​ត​គ្នា​ជា​ច្រើន​ជំនាន់ ជាង​មួយ​សតវត្សរ៍ មក​ហើយ ។ កាលពីដើម ផ្ទះ​នេះ មាន​សសរឈើ​ប្រណីត​ចំនួន ១០០​ដើម ប៉ុន្តែ​កាលសម័យ​ប៉ុ​ល​ពត បាន​រុះ​ល្វែង​ខាង​មុខ និង​ល្វែង​ខាងក្រោយ​អស់​សសរ​ខ្លះទៅ​ហើយ ដោយ​ពួក​ប៉ុ​ល​ពត យក​ផ្ទះ​នេះ ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​របស់​កម្មាភិបាល​ខ្មែរក្រហម ។ សព្វ​ថ្ងៃនេះ ផ្ទះ​នៅ​រឹង​មាំ​ល្អ​នៅ​ឡើ​យ‌ ទោះ​នៅ​សល់​សសរ​ត្រឹម ៤០​ដើម​ក៏​ដោយ ។

នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ផ្ទះ​បុរាណ​នេះ ត្រូវ​បាន​ធ្វើការ​បរិច្ចាគ ពី​សំណាក​ម្ចាស់ផ្ទះ ក្នុង​គោលបំណង​យក​ដី​សង់ផ្ទះ​ថ្មី ដោយហេតុ​ផ្ទះ​ចាស់ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី មន្ត្រី​នៅ​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ពិសេស​លោក​ជំទាវ ខាំ សុភាព អភិបាលរង​ខេត្ត លើ​ការងារ​អភិរក្ស​សំណង់​បុរាណ​ផ្ទះ​នេះ ត្រូវ​បាន​រុះរើ និង​សាងសង់​ឡើង​វិញ ក្នុង​ទីតាំង​បរិវេណ​វិហារ​បុរាណ​វត្ត​រកា​កណ្តាល ស្ថិត​ក្នុង​ក្រុង​ក្រចេះ ទុក​សម្រាប់​សាធារណៈជន​ចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ ។

សេចក្តី​បំភ្លឺ របស់​លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ