ប្រើ​បន្ទប់ទឹក​តាម​ហាង កន្លែងធ្វើការ និង​ទី​សាធារណៈ​មាន​ហានិភ័យ​ឆ្លង​កូ​វី​ដ​-១៩​ខ្ពស់


កូ​វី​ដ​-១៩ ៖ ការ​សិក្សា​ថ្មី​បង្ហាញ​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៃ​បន្ទប់ទឹក​សាធារណៈ​។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​បាញ់​ទឹក​នៅ​កន្លែង​លាងដៃ ឬ​លើ​ចាន​បង្គន់​អាច​នឹង​ធ្វើ​ឲ្យ​សាយភាយ​មេរោគ ដែល​ស្ថិត​នៅ​លើ​នោះ ហើយ​ជា​លទ្ធផល​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ឆ្លង​មេរោគ​នោះ​។

នេះ​ជា​បញ្ហា​ទាក់ទង​នឹង មេរោគ​ឆ្លង​ថ្មី​ព្រោះ​ដំណក់ទឹក​ទាំងនោះ​អាច​ស្ថិត​នៅ​ក្នុង​ខ្យល់​បាន​យូរ​ល្មម​អាច​ស្រូប​ចូល​ដោយ​អ្នក​ប្រើប្រាស់​កន្លែង​លាងដៃ​នោះ​។ បើសិនជា​នៅ​លើ​ឡា​បូ​លាងដៃ​នោះ​មាន​មេរោគ វា​នឹង​សាយភាយ​នៅ​ពេល បាញ់​ទឹក ហើយ​វា​នឹង​អាច​ឆ្លង​មក​មនុស្ស​ម្នាក់ នៅ​ពេល​បុគ្គល​នោះ​លាងដៃ ឬ​ឲ្យ​លាងមុខ​។ ដូច្នេះ វា​មិន​មាន​សុវត្ថិភាព គ្រប់គ្រាន់​ទេ​នៅ​ក្នុង​ការ​ប្រើ​បន្ទប់ទឹក​សាធារណៈ​នោះ​។

អ្នក​គួរតែ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​សាធារណៈ និង​ប្រើ​បង្គន់​សាធារណៈ បើសិនជា​មិន​ចង់​ប្រឈម​ហានិភ័យ​ឆ្លង​កូ​វី​ដ​-១៩​។ កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ រហូត​មក​ដល់​ពេល​នេះ​ចំនួន​១៣០​នាក់ ក្នុង​នោះ​មាន​១២៨ នាក់​បានជា​សះស្បើយ ខណៈ​ពីរ​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ