កូវីដ-១៩ ៖ កូវីដ១៩កំពុងធ្វើការវាយប្រហារខ្លាំងនៅប្រេស៊ីល និងនៅឥណ្ឌាដោយនៅប្រេស៊ីលមានអ្នកឆ្លងថ្មីចំនួន ជិត៤ម៉ឺននាក់ ខណៈដែលនៅឥណ្ឌាមានចំនួនជិត១៦ ០០០នាក់។ នេះបើតាមសារព័ត៌មាន The Stateman របស់ឥណ្ឌារាយការណ៍នៅថ្ងៃនេះ។ ប្រទេសប្រេស៊ីលបានកត់ត្រាករណីដែលរកឃើញអ្នកមានកូវីដ-១៩ ចំនួន ៣៩.៤៣៦ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះក៏ដូចជាការស្លាប់ថ្មីចំនួន ១.៣៧៤ នាក់ដោយសារវីរុសនេះ។
ប្រទេសប្រេស៊ីលបានចុះបញ្ជីជាង ១,១ លានករណី ចាប់តាំងពីការរាតត្បាតរាតត្បាតឡើងខណៈដែលការស្លាប់ កើនដល់ ៥២.៦៤៥ នាក់។ អ្នកឆ្លងវីរុសកូវីដ-១៩ នៅឥណ្ឌាបានឈានដល់ ៤.៥៦.១៨៣ នាក់កាលពីថ្ងៃពុធ ដែលរួមមានករណីសកម្ម ១.៨៣.០២២ ករណី និង ២.៥៨.៦៨៤ ករណីបានជាសះស្បើយ។ ចំនួនអ្នកស្លាប់ ដោយសារវីរុសមានដល់ ១៤.៤៧៦ នាក់។ ប្រទេសនេះបានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ១៥.៩៦៨ ក្នុងរយៈពេល ២៤ ម៉ោង និង ៤៦៥ នាក់បានស្លាប់ក្នុងរយៈពេលមួយថ្ងៃដែលកើនឡើងខ្លាំងបំផុត។
នៅទូទាំងពិភពលោកមនុស្ស ៩.២៤០.៣៩៨ នាក់បានឆ្លងវីរុសកូវីដ-១៩ ខណៈពេល ៤.៧៦.៩៦០ នាក់បានស្លាប់ដោយសារជំងឺនេះ។ អង្គការសហប្រជាជាតិបានរិះគន់ការខ្វះការសម្របសម្រួលអន្តរជាតិទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ហើយបានព្រមានថា គោលនយោបាយឯកោរបស់ប្រទេសជាច្រើននឹងមិនកម្ចាត់ជំងឺរាតត្បាតនេះទេ៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ