បុរស​ម្នាក់​ទៀត​ហើយ ជេរ​ប្រមាថ​ប៉ូលិស​ចរាចរណ៍​តាម​ហ្វេ​ស​ប៊ុ​ក ចូលខ្លួន​ទទួលកំហុស និង​សុំ​ទោស


រាជធានី​ភ្នំពេញ ៖ ទាក់ទង​ទៅ​ករណី​បុរស​ម្នាក់​ឈ្មោះ យ៉ុ​ន វិបុល ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Vibol Napat បាន​ផុស​បាន​ជេរ​ប្រមាថ និង​មើលងាយ​ដល់​អាយុជីវិត​សមត្ថកិច្ច ដែល​បាន​ធ្វើការ​ផាកពិន័យ រូប​គាត់ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ លើ​ករណី​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ធ្វើការ​សហ​ការណ៍​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ផែន​ការងារ​សន្តិសុខ បាន​ធ្វើការ​កោះហៅ បុរស​ម្នាក់ ដែល​មានឈ្មោះ យ៉ុ​ន វិបុល ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​បុក​របស់​ខ្លួន ដោយ​ប្រមាទ​មើលងាយ​មក​លើ​អាយុជីវិត របស់​សមត្ថកិច្ច ស្រប​ពេល​ដែល​សមត្ថកិច្ច​បាន​ចាត់វិធានការ​ណ៍​តាម​ច្បាប់ ដោយ​ធ្វើការ​ផាកពិន័យ រូប​គាត់​លើ​ករណី​បើកបរ ដោយ​មិន​ពាក់មួក​សុវត្ថិភាព ។

ឈ្មោះ យ៉ុ​ន វិបុល បាន​ទទួលកំហុស ធ្វើ​កិច្ចសន្យា និង​បាន​ថត​ជា​វី​ដេ​អូ ដើម្បី​សុំ​ទោស​ជា​សាធារណៈ នៅ​ទ​ង្វើ​ដែល​គាត់​បាន​ជេរ​ប្រមាថ មក​លើ​អាយុជីវិត​របស់​សមត្ថកិច្ច ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ