ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចាប់​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ ១០​នាក់​តាម​ដងផ្លូវ ហើយ​ធ្វើការ​អប់រំ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប ដេញចាប់​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង (​ក្រឡុក​គ្រាប់​ខ្លា​ឃ្លោក​) ប្រុស​-​ស្រី ចំនួន​១០​នាក់ នៅ​តាម​ផ្លូវ​ក្បែរ​ដើម​ព្រីង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប ដេញចាប់​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង (​ក្រឡុក​គ្រាប់​ខ្លា​ឃ្លោក​) ប្រុស​-​ស្រី ចំនួន​១០​នាក់ នៅ​តាម​ផ្លូវ​ក្បែរ​ដើម​ព្រីង រួច​នាំ​យក​មក​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់ លេងល្បែង​ស៊ីសង​នេះ​តទៅ​ទៀត​។

ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ (​ក្រឡុក​គ្រាប់​ខ្លា​ឃ្លោក​) ០១​កន្លែង​នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ពី​ម៉ោង​០៦​ល្ងាច ដល់​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៥​ល្ងាច។

លោកបាន​ដឹកនាំ​កម្លាំង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល យើង​បាន​ចុះ​ធ្វើការ​បង្ក្រាប​កន្លែង​ប្រព្រឹត្ត​ល្បែង ស៊ីសង​ខុសច្បាប់ (​ក្រឡុក​គ្រាប់​ខ្លា​ឃ្លោក​) មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​អ្នកលេង​បាន ប្រុស ស្រី ចំនួន​១០​នាក់ រួច​យក​មក​ធ្វើការ​សួរនាំ ហើយ​ធ្វើ​កិច្ចសន្យា និង​អប់រំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​។ លោក​បាន​បន្ត​ថា ក្រុម​ញៀន​ល្បែង ប្រុស​-​ស្រី ទាំង​១០​នាក់​នោះ មាន​៖ ១.​ឈ្មោះ អៀង សុខ​គៀង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។

២.​ឈ្មោះ យ៉ុ​ង នឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ៣.​ឈ្មោះ ឡាក់ សុខ​ខេ​ង ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ ៤.​ឈ្មោះ ពេជ្រ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ ៥.​ឈ្មោះ ខូ​វ ទាម​ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។ ៦.​ឈ្មោះ ព្រីង សា​មឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ ៧.​ឈ្មោះ សុខ នី ភេទ​ស្រី អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។

៨.​ឈ្មោះ នាង ផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ ៩.​ឈ្មោះ ហាក់ ម៉ា​ប់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ ១០.​ឈ្មោះ សេង វ​ណ្ណា​រី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។ ​មេ​ក្រឡុក​ខ្លា​ឃ្លោក ស៊ីសង គេចខ្លួន​អស់​។ ក្នុង​នោះ​កម្លាំង​យើង​-​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ១.​បៀរ​លេង​ចំនួន​១៧​ហ៊ូ ស្មើនឹង​៨៨៤​សន្លឹក​។ ២.​គ្រាប់​ខ្លា​ឃ្លោក​ចំនួន​១៨​គ្រាប់​។ ៣.​ចាន​ទ្រាប់​ក្រឡុក​ខ្លា​ឃ្លោក​ចំនួន​០៤​។ ៤.​កម្រាល​រូប​ចាក់​ចំនួន​០១​ផង​ដែរ​។

បច្ចុប្បន្ន ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ ប្រុស​-​ស្រី ទាំង​១០​នាក់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ បានឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​អប់រំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​វិញ​។ បើ​តាម​ការ​បញ្ជាក់ របស់​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ថ្ងៃ​ដដែល​ថា ចំពោះ​ការ​បើក​លេងល្បែង​ស៊ីសង ដូច​ជា​៖ ឆ្នោត​(​កន្ទុយលេខ​) នោះ​សុទ្ធតែ​មានច្បាប់​ទាំងអស់ ទើប​ពួក​នោះ​ហាន​លក់​ចំហរ​។ ចំណែក​អ្នកលេង​ភ្នាល់​ល្បែង ស៊ីសង​ខុសច្បាប់ ដូច​ជា​៖ ភ្នាល់​ចាក់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ នោះ លោក​កំពុង​ស្នើ​សុំ គោលការណ៍​ទៅ​ថ្នាក់លើ​ហើយ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ