ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការពារ​សត្វព្រៃ​រក​​ឃើញ​​ឧបករណ៍​ល្មើស​រាប់​សិប​ក្នុង​ព្រៃ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​៥​ដែន​ជម្រក​ការពារ​សត្វព្រៃ ទូ​ទាំង​ខេត្តមណ្ឌលគិរី បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ជា​ច្រើន​ករណី កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​៥​ដែន​ជម្រក​ការពារ​សត្វព្រៃ ទូ​ទាំង​ខេត្តមណ្ឌលគិរី បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ជា​ច្រើន​ករណី កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ តាម​ចំណុច​គោលដៅ​រួម​មាន នៅ​ចំណុច​ដៃ​អូរ​តេ ប្រទះ​ឃើញ​រណារ​យន្ត​១​គ្រឿង ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​ព្រៃ នៅ​ចំណុច​ផ្លូវបំបែក​អូរ​តេ រុះរើ​រោង​ប្រក់​តង់​១​កន្លែង នៅ​ចំណុច​ដៃ​អូរ​តេ ដោះ​អន្ទាក់​ខ្សែ​គោ​បាន​ចំនួន​៣៨​ខ្សែ និង​នៅ​ចំណុច​អូរ​ប៉ុ​ល ប្រទះ​ឃើញ​រណារ​យន្ត​១​គ្រឿង ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​ព្រៃ ដោយ​វត្ថុ​តាង​ដកហូត​បាន ត្រូវ​បាន​បញ្ជូន​មក​រក្សា​ទុក ។

ចំណែក​នៅ​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​ដល់​ចំណុច​អូរ​រ៉ា​លុង​ម៉ាំង ដក​បង្គោល​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់ ចំនួន​១០​បង្គោល​នៅ​នឹង​កន្លែង ។

ដោយឡែក​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​តាម​ចំណុច​គោលដៅ​រួម​មាន នៅ​ចំណុច​ក្រោយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​អូរ​ជុំ ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​កាត់​ស្មៅ និង​ដាំដំឡូង ជាមួយ​វត្ថុ​តាង​រួម​មាន ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង និង​ចប​៤​ផ្លែ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៥A គីឡូម៉ែត្រ​លេខ​១៦៣ ចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​១​គ្រឿង មាន​ដឹកឈើ​អារ​ប្រណីត​(​បេង​)៤​កំណាត់ និង​នៅ​ចំណុច​ស្រែ​ល្វី ចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​១​គ្រឿង​ទៀត មាន​ដឹកឈើ​ប្រភេទ​លេខ​១(​សុ​ក្រម​)៧​សន្លឹក ។

ឯ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​នៅ​ចំណុច​ជើងភ្នំ​កាច់ក ដកហូត​រណារ​យន្ត​១​គ្រឿង និង​នៅ​ចំណុច​ដ​អូរ​ពុង​ទូ ដកហូត​រណារ​យន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង មាន​ដឹក​សាច់សត្វ​ជ្រូកព្រៃ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​របៀង​អភិរក្ស​ជីវៈចម្រុះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​(​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក​) មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​តាម​ចំណុច​គោលដៅ​រួម​មាន នៅ​ចំណុច​អូរ​ព្រះ ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង មាន​ដឹក​ស្បៃ​ដាក់​សត្វ​សំពោចដំណើប​(​រស់​)៣​ក្បាល ។

ពេល​ប្រទះ​ឃើញ​ក្រុមការងារ ជនសង្ស័យ​បាន​ទំលាក់​ស្បៃ​ចោល ហើយ​ជិះ​ម៉ូតូ​គេចខ្លួន បន្ទាប់​មក​ក្រុមការងារ​បាន​ធ្វើការ​ដោះ​លែង​សត្វ​សំពោច​ទាំង​៣​ក្បាល ឲ្យ​ចូល​ព្រៃ​ធម្មជាតិ​វិញ​ភ្លាម​ៗ ។ ចេញពី​ចំណុច​នេះ​មក ក្រុមការងារ​បាន​បន្ត​ល្បាត​ដល់​ចំណុចដើម​ចំបក់ ប្រទះ​ឃើញ​ជនសង្ស័យ​៦​នាក់ បើក​គោ​យន្ត​កន្ត្រៃ​១​គ្រឿង មាន​ដឹក​មង​ទាក់​សត្វព្រៃ​១​ត្បូង ប្រវែង​៥០​ម៉ែត្រ ស្នា​បាញ់​សត្វ​១​ដើម និង​គ្រាប់​(​ស្នា​)៦​គ្រាប់ បម្រុង​ចូល​ទៅ​រក​សត្វព្រៃ ។ មង​ទាក់​សត្វ​ត្រូវ​បាន​ដកហូត និង​ស្នា​បាញ់​សត្វ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​នឹង​ង​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ