ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្មតាទេ! ជិត​30​គីឡូក្រាម​ប្រុង​​នាំ​ឆ្លងកាត់​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​គេហទំព័រ​កាសែត​ថៃ​មួយ​បាន​ផ្សាយ​ថា សមត្ថកិច្ច​ខេត្ត​ស្រះ​កែវ​បាន​ឃាត់ខ្លួន​ជន​២​នាក់ ទាក់ទិន​នឹង​គ្រឿងញៀន​ប្រមាណ​២៩​គីឡូក្រាម​ដែល​ប្រុង​នាំ​ឆ្លង​ដែន​​ចូល​ទឹកដី​កម្ពុជា ។ ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុ​នា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​គេហទំព័រ​កាសែត​ថៃ​មួយ​បាន​ផ្សាយ​ថា សមត្ថកិច្ច​ខេត្ត​ស្រះ​កែវ​បាន​ឃាត់ខ្លួន​ជន​២​នាក់ ទាក់ទិន​នឹង​គ្រឿងញៀន​ប្រមាណ​២៩​គីឡូក្រាម​ដែល​ប្រុង​នាំ​ឆ្លង​ដែន​​ចូល​ទឹកដី​កម្ពុជា ។

ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុ​នា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ថៃ​មួយ​ជាប់​បន្ទាត់​ព្រំដែន គឺ​ភូមិ​ថា​ខាម ឃុំ​ថា​ខាម ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ដំបូង​សមត្ថកិច្ច​ថៃចាប់​បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែល​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២៩​ដុំ ទម្ងន់​២៩.០០០​ក្រាម មាន​តម្លៃស្មើ​៣០​លាន​បាត លាក់​នៅ​ក្នុង​កាបូប​ចំនួន​២ ។

ក្រោយ​ពី​ឃាត់ខ្លួន​ហើយ​សាកសួរ ពួក​គេ​ទាំង​២​នាក់​ឆ្លើយ​ថា បម្រុង​យក​ឆ្លង​ដែន​ចូល​កម្ពុជា ។

ក្នុង​ការ​បង្ក្រាប​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ធំ​នេះ សមត្ថកិច្ច​ថៃ បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ផ្សេង​ទៀត សរុប​៥​នាក់ ។ យ៉ាងណា​ក៏​ដោយ ការ​បង្ក្រាប​នេះ​គឺ​នៅ​លើ​ដី​ថៃ ហើយ​ជន​សង្ស័យ​មិនមែន​ជា​ខ្មែរ​ទេ ប៉ុន្តែ​បើ​ថ្នាំ​ញៀន​ទាំងនេះ​ឆ្លង​ដែន​ចូល​ដល់​ដី​ខ្មែរ មិនដឹង​ទៅ​ជា​យ៉ាងណា​ឡើយ ព្រោះ​២៩​គីឡូក្រាម​ពិតជា​ច្រើន​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ