ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ចូលរួម​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ឪពុក​អ្នក​នាង​ខាត់ សុឃី​ម

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការ​បាត់​បង់ជីវិត​អ្នក​មានគុណ​ជា​ឪពុក​របស់​សិល្ប​ការិនី​អ្នក​នាង ខាត់ សុ​ឃី​ម កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ…

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការ​បាត់​បង់ជីវិត​អ្នក​មានគុណ​ជា​ឪពុក​របស់​សិល្ប​ការិនី​អ្នក​នាង ខាត់ សុ​ឃី​ម កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ក្នុង​នាម​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឧបាសក លាវ ខាត់ ត្រូវជា​ឪពុក​បង្កើត​របស់​អ្នក​នាង ខាត់ សុ​ឃី​ម ជា​សិល្ប​ការិនី​បុរាណ និង​សម័យ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​អាយុ​៦៧​ឆ្នាំ ដោយ​រោគាពាធ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មរណភាព​របស់​ឧបាសិកា លាវ ខាត់ គឺជា​ការ​បាត់បង់​ឪពុក ឪពុកក្មេក ជីតា ព្រមទាំង​ជា​ការ​បាត់បង់​នូវ​វី​រៈ​សិល្បករ​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​ចូលរួម​ថែរក្សា ផ្សព្វផ្សាយ និង​លើកកម្ពស់​តម្លៃ​វប្បធម៌​សិល្បៈ​ខ្មែរ ជា​ពិសេស​លើ​ផ្នែក​ភ្លេង​ប្រពៃណី​ខ្មែរ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ដូច្នេះ​ហើយ ទើប​លោក​ជំទាវ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារ ក៏​ដូច​ជា​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ឧបាសក លាវ ខាត់ សូម​បាន​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ