សោកស្តាយ! បុរស​​ចំណាស់​ជាន់​មីន​កាល​ពី​​ម្សិល​មិញ​​បាន​បាត់បង់​ជីវិត​ហើយ


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​ដែល​ជួប​គ្រោះ​អកុសល​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ទាំង​២​​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ មិថុនា​ ឆ្នាំ​២០២០ នៅ​ភូមិ​ទំនប់​ដាច់​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ បាន​ទទួលមរណភាព​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ​មិថុនា​ ឆ្នាំ​២០២០​នេះ​។ គួររំលឹកថា ប្តី​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ថា​៖ គាត់​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ហើយ មក​ជួយ​យក​គាត់​ផង

​បុរស​រង​គ្រោះខាងលើ​​ឈ្មោះ​ញ៉ែ​ម​ ឆឹ​ម ​ហៅ​ស៊ឹ​ម​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​​ក្នុង​ភូមិ​ឃុំ​​កើតហេតុ​ខាងលើ​។​

តាម​ប្រភព​​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​​បុរស​​រង​គ្រោះ​បាន​បាត់បង់ជីវិត​នៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី​នៅ​រសៀល​ថ្ងៃ​ទី​២៤​ មិថុនា ឆ្នាំ​២០២០​​នេះ​ ​ដោយសាររង​​របួសធ្ងន់​​ធ្ងរពេក ​មិន​អាច​សង្គ្រោះ​បាន​ឡើយ​។​

​បច្ចុប្បន្ន សព​កំពុង​ត្រូវ​បាន​ក្រុម​គ្រួសា​បញ្ជូន​ពី​មន្ទីរពេទ្យ​ទៅ​កាន់​​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួរ​មុខ​បាន​ចូល​បុណ្យ​ជា​អង្ក​រ​ និង​ថវិកាជូនដល់​​គ្រួសា​សព​ដើម្បី​​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ