ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ គន្លឹះ​ដើម្បី​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​ដទៃ !

3 ឆ្នាំ មុន

មនុស្ស​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​បញ្ជា​ទេ ។ លោក ចូ​ណា បឺ​ហ្គើ (Jonah Berger) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ The Catalyst:…

មនុស្ស​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​បញ្ជា​ទេ ។ លោក ចូ​ណា បឺ​ហ្គើ (Jonah Berger) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ The Catalyst: How to Change Anyone’s Mind និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ផ្សាយពាណិជ្ជកម្ម​នៅ The Wharton School ប្រចាំ University of Pennsylvania បាន​ប្រាប់​មក​ថា មនុស្ស​នឹង​ចាប់ផ្តើម​ព្យាយាម​ការងារ​ខ្លួន​ពេល​ដែល​ពួក​គេ​គិត​ថា​មាន​នរណា​ម្នាក់​កំពុង​ព្យាយាម​គ្រប់គ្រង​ពួក​គេ ។

ក្នុង​ករណី​មួយ​ចំនួន វា​អាច​នាំ​យក​ផល​វិជ្ជមាន​បាន​ដូច​ជា​មនុស្ស​មិន​ងាយ​ចាញ់បោក​អ្នក​ដទៃ​ជាដើម ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន​ទៀយ ការ​ឆ្លើយ​តប​នេះ​អាច​ប៉ះពាល់​ដល់​លទ្ធផល​ការងារ និង​អាជីវកម្ម​បាន ។ ឧទាហរណ៍​ដូច​ជា​បុគ្គលិក​មិន​ស្តាប់​តាម​ការ​ណែនាំ​ជាដើម ។ដូច្នេះ​តើ​មាន​វិធី​អ្វី​ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត​របស់​មនុស្ស​ដោយ​មាន​ប្រសិទ្ធិ​ភាព?

១. ឲ្យ​ជម្រើស
ប្រសិនបើ​មនុស្ស​ម្នាក់​ទទួល​បាន​បញ្ជា​ពី​ចៅហ្វាយ​ឲ្យ​ធ្វើការ​អ្វីមួយ ពួក​គេ​អាច​អង្គុយ​រាប់​ម៉ោង​គិត​ពី​មូលហេតុ​ដែល​ខ្លួ​មិន​ចង់​ធ្វើ​កិច្ចការ​នោះ ។ ផ្ទុយ​មក​វិញ ប្រសិនបើ​ចៅហ្វាយ​ឲ្យ​ជម្រើស​ពីរ នោះ​បុគ្គលិក​អាច​នឹង​ចាប់ផ្តើម​គិត​ពី​មូលហេតុ​ដែល​ខ្លួន​ចង់​ធ្វើ​កិច្ចការ ក ឬ ខ ទៅ​វិញ ។ ជា​លទ្ធផល ពួក​គេ​អាច​សម្រេច​កិច្ចការ​ទាំងនោះ​ដោយ​មិន​មាន​អារម្មណ៍​តប់ប្រមល់​ក្នុង​ខ្លួន ។

២. អនុញ្ញាត​ឲ្យ​បុគ្គលិក​បង្កើត​ជម្រើស​ខ្លួនឯង
តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​ធ្វើការ​ថែម​ម៉ោង ឬ​ខិតខំ​ធ្វើការ​ជាង​មុន? ប្រសិនបើ​អ្នក​ប្រាប់​ពួក​គេ​ផ្ទាល់ ពួក​គេ​អាច​នឹង​ស្អប់​អ្នក ហើយ​ពួក​គេ​ប្រហែលជា​មិន​ស្តាប់​តាម​អ្នកផង​ដែរ ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​បង្កើត​ជា​បញ្ហា និង​ឲ្យ​ពួក​គេ​ព្យាយាម​គិត​ពី​ដំណោះស្រាយ​ខ្លួនឯង​វិញ ។

៣. ប្រើ​សម្ពាធ​ពី​មនុស្ស​ជុំវិញ​ខ្លួន
មនុស្ស​អាច​ចចេស​ពិតមែន ប៉ុន្តែ​ពួក​គេ​មិន​ចូល​ចិត្ត​ពេល​ដែល​មិត្ត​ជុំវិញ​ខ្លួន​មើលទៅ​ពួក​គេ​ក្នុង​ផ្លូវ​អាក្រក់​ទេ ។ គ្រាន់តែ​ចង្អុលបង្ហាញ​ប្រាប់​ពួក​គេ​ថា «​នេះ​ជា​អ្វី​ដែល​អ្នក​ដទៃ​កំពុង​តែ​ធ្វើ​» ក៏​អាច​ដាក់​សម្ពាធ​ឲ្យ​ពួក​គេ​ផ្លាស់​ប្តូរ​ទម្លាប់​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ