ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​កង់​បី​២​ក្រុម​ដេញ​វាយ​គ្នា​ផ្អើល​​មុខ​ផ្សារ​អូ​ឡាំ​ព្យា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​បើក​ម៉ូតូ​កង់​បី​មួ​​យ​គ្រឿង ខណៈ​ឃើញ​ក្មេង​ស្ទាវ​កំពុង​ប្រវាយប្រតប់​គ្នា​ក៏​ចូល​ទៅ​ជួយ​អន្តរាគមន៍ ពេល​នោះ​ស្រាប់តែ​មាន​អ្នក​រត់​ម៉ូតូកង់​បី​មួយ​គ្រឿង​ទៀត​ ដែល​ជា​គូទំនាស់​ចាស់​ចូល​ទៅ​វាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មុខផ្សារ​អូ​ឡាំ​ព្យា និង​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ទាំង​សងខាង​យក​ទៅ​សួរនាំ ។ ករណី​នេះ​កើត​ឡើង…

រាជធានី​ភ្នំពេញ ៖ អ្នក​បើក​ម៉ូតូ​កង់​បី​មួ​​យ​គ្រឿង ខណៈ​ឃើញ​ក្មេង​ស្ទាវ​កំពុង​ប្រវាយប្រតប់​គ្នា​ក៏​ចូល​ទៅ​ជួយ​អន្តរាគមន៍ ពេល​នោះ​ស្រាប់តែ​មាន​អ្នក​រត់​ម៉ូតូកង់​បី​មួយ​គ្រឿង​ទៀត​ ដែល​ជា​គូទំនាស់​ចាស់​ចូល​ទៅ​វាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មុខផ្សារ​អូ​ឡាំ​ព្យា និង​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ទាំង​សងខាង​យក​ទៅ​សួរនាំ ។

ករណី​នេះ​កើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​១៨២ និង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​សំដៅ​​ទៅ​​ផ្សារ​អូរ​ឫស្សី ។ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​ប្រទះ​​ឃើញ​​ក្មេង​ទំនើង​មួយ​ក្រុម​ដឹក​ទំនិញ​តាម​អន​ឡាញ​កំពុង​តែ​ផឹកស៊ី​ ហើយ​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ ។

នៅ​ពេល​ឃើញ​បែប​នេះ​ក៏​នាំ​គ្នា​ចូល​ទៅ​ឃាត់ ស្រាប់តែ​គូទំនាស់​ដែល​ធ្លាប់​ឈ្លោះ​គ្នា​កាលពីមុន
បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ផ្សេង​ទៀត​មក​ដល់ ក៏បាន​រករឿង ​និង​យក​កំប៉ុង​ស្រា​បៀរ​គប់​និង​ប្រ
វាយ​ប្រតប់​គ្នា​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ទៅ​អន្តរាគ​មន៍ ក៏​បែក​គ្នា​មួយ​សា ។ ប៉ុន្តែ​ប្រមាណ​កន្លះ
ម៉ោង​ក្រោយមក អ្នក​រត់​ម៉ូតូ​កង់​បី​ជា​គូទំនាស់​នេះ​បាន​ប្រវាយប្រតប់​គ្នា​ម្តងទៀត​រហូត​ផ្អើល​ពេញ​ផ្លូវ ទើប​សមត្ថកិច្ច​ទ្រាំ​លែង​បាន​ក៏​ឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​វាលវង់ ។

សមត្ថកិច្ច​បាន​សម្របសម្រួល​ឱ្យ​ភាគី​ទាំង​សងខាង​បញ្ចប់រឿង ដោយ​ភាគី​បង្ក​ជា​អ្នក​ចេញ
ថ្លៃ​ថ្នាំ​ព្យាបាល​ឱ្យ​ភាគី​ម្ខាង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ