ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​ជួប​ប្រទះ​បញ្ហា​លុយ​ព្រោះតែ​កូ​វី​ដ​-១៩ ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ឆ្លង​ផុត​គ្រោះ​នេះ?

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក ប៉ុន្តែ​ផល​ប៉ះពាល់​លើ​ស្ត្រី​ប្រៀប​ដូច​ជា​មាន​ធ្ងន់ធ្ងរ​ជាងគេ ។ ក្រៅពី​ការ​បាត់បង់​ការងារ ឬ​ការ​កាត់​ប្រាក់ខែ​ហើយ ស្ត្រី​ដែល​ជា​ម្តាយ​នៅផ្ទះ​ត្រូវ​ទទួល​រងបន្ទុក​ក្នុង​ការ​មើលថែ​កូន​ៗ​ដែល​មិន​អាច​ទៅ​បន្ត​ការ​សិក្សា​ព្រោះ​សាលារៀន​មិន​ដំណើរការ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក ប៉ុន្តែ​ផល​ប៉ះពាល់​លើ​ស្ត្រី​ប្រៀប​ដូច​ជា​មាន​ធ្ងន់ធ្ងរ​ជាងគេ ។ ក្រៅពី​ការ​បាត់បង់​ការងារ ឬ​ការ​កាត់​ប្រាក់ខែ​ហើយ ស្ត្រី​ដែល​ជា​ម្តាយ​នៅផ្ទះ​ត្រូវ​ទទួល​រងបន្ទុក​ក្នុង​ការ​មើលថែ​កូន​ៗ​ដែល​មិន​អាច​ទៅ​បន្ត​ការ​សិក្សា​ព្រោះ​សាលារៀន​មិន​ដំណើរការ​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ស្ត្រី​ភាគច្រើន​អាច​រក​ប្រាក់​ចំណូល​បាន​ទាប​ជាង​បុរស​ៗ ហើយ​ពួក​គេ​ត្រូវ​សន្សំ​លុយ​ច្រើន​សម្រាប់​ថ្ងៃ​អនាគត​ព្រោះ​ស្ត្រី​ជា​ច្រើន​អាច​រស់រាន​មានជីវិត​យូរ​ជាង​បុរស​ផង​ដែរ ។ យោង​ទៅ​តាម​អ្នកជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​គួរតែ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ។

១. កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំបាច់
ប្រសិនបើ​ប្រាក់​ចំណូល​របស់​អ្នក​មានការ​ផ្លាស់​ប្តូរ​ព្រោះតែ​កូ​វី​ដ ១៩ នោះ​ការ​ចាយវាយ​របស់​អ្នក​ក៏​គួរតែ​ផ្លាស់​ប្តូរ​ស្រប​ទៅ​តាម​គ្នា​ដែរ ។ ពេល​នេះ​ជា​ពេល​ល្អ​ក្នុង​ការ​វាយតម្លៃ​ឡើង​វិញ​លើ​អ្វី​ដែល​ចាំបាច់ និង​អ្វី​ដែល​មិន​ចាំបាច់​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​មិន​គួរ​ចាយវាយ​ច្រើន​ពេក​លើ​អ្វី​ដែល​អ្នក​មិន​ត្រូវការ​ទេ​ក្នុង​កំឡុង​ពេល​ដែល​មិន​មាន​ភាព​ប្រាកដប្រជា​នេះ ។

២. ផ្តោត​ស្មារតី​លើ​ការងារ
សម្រាប់​អ្នក​ដែល​នៅ​មានការ​ងារ​ធ្វើ អ្នក​មិន​ត្រូវ​ប្រលែង​ដៃ​ចោល​ទេ ។ ទោះជា​អ្នក​ត្រូវ​ធ្វើការ​ពី​ផ្ទះ ឬ​នៅ​ការិយាល័យ​ខណៈ​ដែល​ព្យាយាម​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ ១៩ ពិតមែន​ក្តី អ្នក​ត្រូវ​តែ​ធានា​ថា​លទ្ធផល​ការងារ​របស់​អ្នក​មិន​ចុះ​ខ្សោយ​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ចៅហ្វាយ និង​ក្រុមការងារ​ដើម្បី​បង្ហាញ​ថា អ្នក​នៅ​តែ​យកចិត្តទុកដាក់​លើ​ការងារ​របស់​អ្នក​ដដែល ។ ក្រៅពី​នេះ​ហើយ អ្នក​ត្រូវ​មាន​ភាព​បត់បែន ។ ប្រសិនបើ​ចៅហ្វាយ​របស់​អ្នក​កំពុង​ជួប​បញ្ហា​ព្រោះតែ​ការ​ផ្លាស់​ប្តូរ​បង្ក​ឡើង​ដោយ​កូ​វី​ដ ១៩ អ្នក​គួរតែ​ចេញ​មុខ​ជួយ ។

៣. កំណត់ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់
លំនឹង​ភាព​រវាង​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​នៅ​ថ្ងៃ​មុខ ។ ជាក់ស្តែង​អ្នក​ត្រូវ​តែ​កំណត់ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ធានា​ថា​ការងារ​របស់​អ្នក​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព ឬ​សុភមង្គល​ក្នុង​គ្រួសារ​ឡើយ ។ ដូច្នេះ​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​កន្លែង​ការងារ​ទាក់ទិន​នឹង​ម៉ោង​ធ្វើការ គឺ​ពិតជា​សំខាន់​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ