ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ត្រូវ​បាន​ព្យួរការងារ​ដោយសារ​កូ​វី​ដ​១៩ ត្អូញត្អែរ​ខ្លាំង​ពី​បញ្ហា​ជីវភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​រ៉ា​វី ជា​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្តសៀមរាប កាលពី​ស​ប្តា​ហ៍​មុន​កញ្ញា ទទួល​បាន​សារ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​ទៅ​បើកប្រាក់​ឧបត្ថម្ភ នៅ​ពេល​នាង​ត្រូវ​បាន​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ ។ រ៉ា​វី…

រាជធានី​ភ្នំពេញ ៖ កញ្ញា​រ៉ា​វី ជា​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្តសៀមរាប កាលពី​ស​ប្តា​ហ៍​មុន​កញ្ញា ទទួល​បាន​សារ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​ទៅ​បើកប្រាក់​ឧបត្ថម្ភ នៅ​ពេល​នាង​ត្រូវ​បាន​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ ។

រ៉ា​វី បាន​និយាយ​ថា គាត់​ត្រូវ​បាន​គេ​ព្យួរការងារ​តាំងពី​ដើមខែ​មីនា មក ប៉ុន្តែ​គាត់​ទើប​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នៅ​ក្នុង​ខែឧសភា ហើយ​ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ ត្រូវ​បើក​ពីរ​ដង គឺ​ម្តង​បាន​តែ ៨១ ០០០​រៀល ។ អតីត​បុគ្គលិក​សណ្ឋាគារ​រូប​នេះ​ត្អូញត្អែរ​ថា ក្រៅពី​ការ​លំបាក​ខាង​ជីវភាព​នៅ​ពេល​គ្មាន​ការងារ​ធ្វើ គាត់​មាន​បន្ទុក​ធ្ងន់​មួយទៀត គឺ​ត្រូវ​បង់​ធនាគារ​ក្នុង​មួយ​ខែ​ជាង​២០០​ដុល្លារ ដោយសារ​គាត់​បាន​ទិញ​ដី​មួយ​កន្លែង​បង់​រំ​លោះ ។ «​ពិបាក​នោះ គឺ​វា​ពិបាក​ណាស់​ហើយ រឿង​ហូប​ចុក​ខ្ញុំ​អាច​រឹត​ត្បឹ​ត​បាន តែ​រឿង​ដែល​ត្រូវធ្វើ​មិន​អាច រឹត​ត្បឹ​ត​បាន គឺ​ត្រូវ​បង់​ឲ្យ​ធនាគារ ។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋ​ជួយ​ឲ្យ​ខាង​ធនាគារ​ព្យួរ​ការ​បង់ប្រាក់​របស់ខ្ញុំ​សិន ចាំ​ពេល​មានការ​ងារ​វិញ​ចាំ​បង​បន្ត ។ ខ្ញុំ​ខាន​បង់​ពីរ​ខែ​ហើយ ហើយ​ពេល​នេះ ខ្ញុំ​ប្រកាស​លក់​ដី​វិញ តែ​គ្មាន​អ្នកទិញ​សោះ​» ។

បន្ថែម​ពី​ការ​លើក​ឡើង​ដូច្នេះ រ៉ា​វី បន្ត​ថា «​រាល់​ថ្ងៃនេះ​បន់ សូមកុំ​ឲ្យ​ខ្លួន និង​ឪពុក​ម្តាយ​ឈឺ​ទេ បើ​ឈឺ​ទៀត​កាន់តែ​យ៉ាប់​ហើយ​» ។ មក​ដល់​ពេល​នេះ កម្មករនិយោជិត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​ចំនួន​១៦៩ ១៦១​នាក់​ហើយ បាន​បើកប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ ។

ក្នុង​ចំនួន​អ្នក​ព្យួរការងារ​ខាងលើ​នេះ រដ្ឋ​បាន​ចំណាយ​ថវិកា ប្រមាណ​៣.៩​លាន​ដុល្លារ ។ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ដែល​សារព័ត៌​មានបាន​ផ្សាយ ។

រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការងារ បាន​បើកប្រាក់​ឧ​ត្ថ​ម្ភ​ដល់​កម្មករនិយោជិត ដែល​បាតបង់​ការងារ​បាន​ចំនួន​៧​លើក​ហើយ ។ លើក​ទី​៧ គឺ​ក្រសួង​បាន​ជួន​ដំណឹង កាលពី​ថ្ងៃ​ទី​២៣ មិថុនា ដោយ​មាន​កម្មករនិយោជិត​ចំនួន​១២ ៧៦០​នាក់ នៅ​ក្នុង​សហគ្រាស រោងចក្រ ៣៤​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ។

កម្មករ​និ​យោ​យ​ជិត​មានឈ្មោះ បើកប្រាក់​ឧបត្ថម្ភ នឹង​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ដៃ ។ កញ្ញា​រ៉ា​វី ថា ថៅកែ​សណ្ឋាគារ​របស់​គាត់​គ្រោង​បើក​សណ្ឋាគារ​វិញ នៅ​ក្នុង​ខែសីហា ប៉ុន្តែ​កញ្ញា​មិន​មាន​សង្ឃឹមថា មាន​ភ្ញៀវ​មក​ដើរ​កម្សាន្ត​ឡើយ ពីព្រោះ​សណ្ឋាគារ​ដែល​គាត់​ធ្វើការ​នោះ​ពឹង​លើ​ភ្ញៀវ​បរទេស​ចូល​សម្រាក ។

រ៉ា​វី បាន​អះ​អា​ថា «​កូ​វី​ដ​១៩​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ទូទៅ ដូច្នេះ​ក្រោយ​ជំងឺ​នេះ ធូរស្រាល អ្នក​ផ្សេង​ក៏​គេ​ត្រូវ​ស្តា​សេដ្ឋកិច្ច ជីវភាព​របស់​គេ​វិញ​សិន​ដែរ ទើប​អាច​ដើរ​កម្សាន្ត​វិញ​បាន​» ។

ខណៈ​ដែល​អ្នក​ត្រូវ​បាន​ព្យួរការងារ​មួយ​ចំនួន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​បងប្អូន​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ជាម​គ្គុ​ទេស​ទេសចរណ៍​រង្វង់​ពី ៤០០០ ទៅ ៥០០០ នាក់​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ ព្រោះ​អស់​រយៈពេល​៤ ទៅ ៥ ខែ​ហើយ​ដែល​បងប្អូន​អត់​មាន​ចំណូល​ទាល់តែ​សោះ រហូត​ខ្លះ​បង្ខំចិត្ត​ទៅ​រត់​ម៉ូតូឌុប និង​ខ្លះ​ទៀត​ក្លាយជា​កម្មករ​សំណង់ ដែល​ចំណូល​ខុស​គ្នា​ឆ្ងាយ​ពេល​ធ្វើ​ជា ម​គ្គុ​ទេស​ទេសចរណ៍​ដែល​អាច​រកបាន​ចន្លោះ​ពី ៧០០ ទៅ ១០០០ ដុល្លារ​ក្នុង​មួយ​ខែ តែ​ពេល​នេះ​រកបាន​ត្រឹម ២០០ ដុល្លារ​ក្នុង​មួយ​ខែ​អី​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា បងប្អូន​ជាម​គ្គុ​ទេស​ទេសចរណ៍​ដែល​មិន​មាន​ប្រាក់ខែ​ត្រឹមត្រូវ​នោះ​ទេ គឺ​មាន​ន័យ​ថា​សឹងតែ ៩៧​ភាគរយ​នៃ​ម​គ្គុ​ទេស​ទេសចរណ៍ គឺ​ធ្វើការ​តាម​ម៉ោង ដូច្នេះ​នៅ​ពេល​គ្មាន​ភ្ញៀវ​ទេសចរ​បរទេស គឺ​គ្មាន​ចំណូល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ