ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​កណ្ដុំឆែប​! បែកធ្លាយ​ពាង​ប្រហុក​រឿង​ច្រាស់​ទឹកតែ​ពេញ​មុខ​សាលា​សង្កាត់​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សង្ស័យ​ការ​ដេញថ្លៃ​គម្រោង​កែ​លម្អរ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ មួយ​ខ្សែ​ប្រវែង​២០៥​ម៉ែត្រ​ខុស​ប្រក​តី ដោយ​បែកធ្លាយ​រឿង​ចែក​ទឹកតែ​គ្នា​ផឹក ដោយ​ក្រុមហ៊ុន​ចូល​ទៅ​ដាក់​ដេញ​ថ្លៃ​មាន​០៨​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ក្រោយ​ពី​ដេញថ្លៃ​ក្រៅផ្លូវការ​នៅ​ខាងក្រៅ ក្រុមហ៊ុន​ចំនួន​០៥​យល់​ព្រម មិន​ដាក់​សំណើរ​ដេញថ្លៃ​ទេ គឺ​មាន​តែ​០៣​ក្រុមហ៊ុន​ប៉ុណ្ណោះ​ចូល​ដាក់​សំណើរ​ដេញថ្លៃ…

ខេត្តស្វាយរៀង ៖ សង្ស័យ​ការ​ដេញថ្លៃ​គម្រោង​កែ​លម្អរ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ មួយ​ខ្សែ​ប្រវែង​២០៥​ម៉ែត្រ​ខុស​ប្រក​តី ដោយ​បែកធ្លាយ​រឿង​ចែក​ទឹកតែ​គ្នា​ផឹក ដោយ​ក្រុមហ៊ុន​ចូល​ទៅ​ដាក់​ដេញ​ថ្លៃ​មាន​០៨​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ក្រោយ​ពី​ដេញថ្លៃ​ក្រៅផ្លូវការ​នៅ​ខាងក្រៅ ក្រុមហ៊ុន​ចំនួន​០៥​យល់​ព្រម មិន​ដាក់​សំណើរ​ដេញថ្លៃ​ទេ គឺ​មាន​តែ​០៣​ក្រុមហ៊ុន​ប៉ុណ្ណោះ​ចូល​ដាក់​សំណើរ​ដេញថ្លៃ ដោយ​បែកធ្លាយ​រឿង​បែងចែក​ទឹកតែ​គ្នា​ប្តូរ​មិន​ដាក់​សំណើរ​ដេញថ្លៃ​។

ហើយ​ការ​ដាក់​ដេញថ្លៃ​កែ​លម្អរ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ​ប្រវែង​២០៥​ម៉ែត្រ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាសង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

បើ​​តាម​ក្រុមប្រឹក្សា​សង្កាត់​ស្វាយ​តឿ បាន​ឲ្យ​ដឹង​ថា សង្កាត់​ស្វាយ​តឿ មាន​គម្រោង​ដេញថ្លៃ​កែ​លម្អរ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ ប្រវែង​២០៥​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ កម្រាស់​បេតុង​០,១៥​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ៨០,៤២៨,៩០០​រៀល​។ ហើយ​មាន​ក្រុមហ៊ុន​មក​ចុះ​ឈ្មោះ​ចូលរួម​ដាក់​ដេញថ្លៃ​ចំនួន​០៨​ក្រុមហ៊ុន តែ​ជាក់ស្តែង​ពេល​ដំណើរការ​ដាក់​ដេញថ្លៃ​គឺ​មាន​តែ​០៣​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​ចូល​ដាក់​សំណើរ​ដេញថ្លៃ​នៅ​សង្កាត់​ស្វាយ​តឿ​។

១-​អ្នក​ចូល​ដេញថ្លៃ​ទី​១ ឈ្មោះ លុយ ផានិត តំណាង​ក្រុមហ៊ុន​សុគន្ធ​សម្បត្តិ ដាក់​ដេញថ្លៃ ៨០,១៥៥,០០០​រៀល (​ថ្លៃ​ទាប​អាច​ទទួលយក​បាន​)​។

២- ឈ្មោះ សាន មុនី​ឧត្តម ក្រុមហ៊ុន​សាន មុនី ដាក់​ដេញថ្លៃ ៨០,៣៦០,០០០​រៀល (​ថ្លៃ​ខ្ពស់​មិន​អាច​ទទួលយក​បាន​)​។

៣-​ឈ្មោះ អ៊ុ​ន វី​រៈ តំណាង​ក្រុមហ៊ុន​ថេ​ង វណ្ណៈ​ថេ ៦៦៦ ដាក់​ដេញថ្លៃ ៨០,២៥៧,៥០០​រៀល (​ថ្លៃ​ខ្ពស់​មិន​អាច​ទទួលយក​បាន​)​។

ដូច្នេះ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន គឺ​ក្រុមហ៊ុន​សុគន្ធ​សម្បត្តិ ដែល​ដាក់​តម្លៃ​ទាប ៨០,១៥៥,០០០​រៀល​។

ក៏​ប៉ុន្តែ​បើ​តាម​អ្នកសង្កេតការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សង្ស័យ​ការ​ដេញថ្លៃ​នេះ​ខុស​ប្រក​តី ដោយ​ឃើញ​មាន​បែងចែក​ប្រាក់​ថ្លៃ​ទឹកតែ​គ្នា​ជាមួយ​ក្រុមហ៊ុន​ដែល​មិន​ទទួល​បាន​គម្រោង​ក្នុង​១​ក្រុមហ៊ុន​២​លាន​រៀល ដោយ​បែងចែក​លុយ​គ្នា​នៅ​ខាង​មុខ​សាលាសង្កាត់​តែ​ម្តង​។
ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ២០២០ នៅ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង មាន​ដាក់​ដេញថ្លៃ​ចំនួន​២​គម្រោង តែ​ត្រូវ​ឆាចោល​១​គម្រោង​ទៀត​ផង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ