ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អនុញ្ញាត​ឱ្យ​ខ្មែរ​យក​រថយន្ត​៥០​គ្រឿង​ដឹក​ទំនិញ​ចេញពី​ផ្សារ​រុង​ក្លឿ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ​៖ អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​ឲ្យ​ភាគី​កម្ពុជា​យក​រថយន្ត​៥០​គ្រឿង​ដឹក​ទំនិញ​របស់​អាជីវករ​ខ្មែរ​ចេញពី​ផ្សារ​រុង​ក្លឿ ប៉ុន្តែ​ការ​បើក​ច្រកព្រំដែនប៉ោយ​ប៉ែ​ត​មិន​ទាន់​ធ្វើ​បាន​ឡើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ចំពោះ​សំណើ​អាជីវករ សុំ​ទៅ​មើល​ទំនិញ​របស់​ខ្លួន​ដោយ​ផ្ទាល់​ក្នុង​ផ្សារ​រុង​ក្លឿ​នោះ ក៏ភាគី​ថៃ​មិន​អនុញ្ញាត​ឱ្យ​​ដែរ​។ អាជីវករ​ខ្មែរ​ដែល​ធ្លាប់​ចេញចូល​ទៅ​លក់ដូរ​ទំនិញ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​រាល់​ថ្ងៃមុន ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​បាតុកម្ម​ជា…

​ខេត្តបន្ទាយមានជ័យ ​៖ អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​ឲ្យ​ភាគី​កម្ពុជា​យក​រថយន្ត​៥០​គ្រឿង​ដឹក​ទំនិញ​របស់​អាជីវករ​ខ្មែរ​ចេញពី​ផ្សារ​រុង​ក្លឿ ប៉ុន្តែ​ការ​បើក​ច្រកព្រំដែនប៉ោយ​ប៉ែ​ត​មិន​ទាន់​ធ្វើ​បាន​ឡើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ចំពោះ​សំណើ​អាជីវករ សុំ​ទៅ​មើល​ទំនិញ​របស់​ខ្លួន​ដោយ​ផ្ទាល់​ក្នុង​ផ្សារ​រុង​ក្លឿ​នោះ ក៏ភាគី​ថៃ​មិន​អនុញ្ញាត​ឱ្យ​​ដែរ​។

អាជីវករ​ខ្មែរ​ដែល​ធ្លាប់​ចេញចូល​ទៅ​លក់ដូរ​ទំនិញ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​រាល់​ថ្ងៃមុន ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​បាតុកម្ម​ជា និង​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ដើម្បី​ជួយ​ជំរុញ​អា​ជា​ធរ​ថៃ អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​ចូល​ទៅ​មើល​ទំនិញ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​។

អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​មាន​ចំនួន​មិន​តិច​ជាង ១ ៥០០​នាក់​ឡើយ ហើយ​ថា​ទំនិញ​ពួក​គាត់​នៅ​ក្នុង​ផ្សារ​ថៃ​ជាប់​ព្រំដែន​មួយ​នេះ មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​។ អាជីវករ​បារម្ភ​ថា ទំនិញ​ទាំង​អស់នោះ​អាច​នឹង​ខូច​បាត់បង់ ដោយសារ​ពលរដ្ឋ​ខ្មែរ​ខាន​បាន​ចូល​ទៅ​មើល​ច្រើន​ខែ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ថៃ បិទ​ច្រកព្រំដែន​ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩​នោះ​។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​ជាមួយ លោក វ​រ៉ា​ផា​ន់ សុ​វា​ណុ​ន .WORAPHAN SUWANNUN អភិបាលខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២៣​មិថុនា តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​សារ​សម្លេង រូបភាព (Video Conference) ដើម្បី​ជជែក​គ្នា​ជុំវិញ​បញ្ហា​ខាងលើ​នេះ​។

ទោះបី​ជា​អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​យក​រថយន្ត​ទៅ​ដឹក​ទំនិញ​ពលរដ្ឋ​ខ្លួន​ចេញពី​ផ្សារ​រុង​ក្លឿ​ក្តី តែ​ភាគី​ថៃ​នៅ​មិន​ទាន់​កំណត់​ថា ពេល​ណា ទើប​កម្ពុជា​ចូល​ទៅ​ដឹក​ទំនិញ​ទាំងនោះ​បាន​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ