ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់បងប្អូនសុំជីដូនមកផ្ទះមុន បែរ​ជានាំ​គ្នា​ចុះងូតទឹក​ស្រះ ឆក់យកជីវិត២នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​២​នាក់​រួម​នឹង​ក្មេង​ប្រុស​ម្នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​បាន​ចាក​ចេញពីផ្ទះ​តាម​ជីដូន​ទៅ​ស្រែ ហើយ​ក្រោយមក​បាន​សុំ​ជីដូន​ត្រឡប់​មក​ផ្ទះ​មុន រួច​ហើយ​​ក្មេង​ស្រី​​២​នាក់​បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ និង​បេះ​ផ្កាឈូក​នៅ​ក្នុង​ស្រះ​មួយ​កន្លែង​ដែល​មាន​ជម្រៅ​២​ប្រ​ម៉ោ​យ​អេ​ស្ការ​វ៉ា​ទ័​រ ​រួច​ក៏​​ផុតដៃផុតជើង​ ស្រាប់តែ​លង់​​និង​បាត់​ទៅ​ក្នុង​ទឹក​ ។ ​ចំណែកឯ​ក្មេង​ប្រុស​មិន​បាន​ចុះ​ងូតទឹក​ឡើយ…

​រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​២​នាក់​រួម​នឹង​ក្មេង​ប្រុស​ម្នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​បាន​ចាក​ចេញពីផ្ទះ​តាម​ជីដូន​ទៅ​ស្រែ ហើយ​ក្រោយមក​បាន​សុំ​ជីដូន​ត្រឡប់​មក​ផ្ទះ​មុន រួច​ហើយ​​ក្មេង​ស្រី​​២​នាក់​បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ និង​បេះ​ផ្កាឈូក​នៅ​ក្នុង​ស្រះ​មួយ​កន្លែង​ដែល​មាន​ជម្រៅ​២​ប្រ​ម៉ោ​យ​អេ​ស្ការ​វ៉ា​ទ័​រ ​រួច​ក៏​​ផុតដៃផុតជើង​ ស្រាប់តែ​លង់​​និង​បាត់​ទៅ​ក្នុង​ទឹក​ ។ ​ចំណែកឯ​ក្មេង​ប្រុស​មិន​បាន​ចុះ​ងូតទឹក​ឡើយ ហើយ​នៅ​ពេល​ឃើញ​បងស្រី​ទាំង​២​នាក់​លិច​បាត់​ទៅ​ក្នុង​ទឹក​បែប​នេះ ​ក៏​​រត់​ត្រឡប់​ក្រោយ​ទៅ​ប្រាប់​ជីដូន​ឱ្យ​មក​មើល​និង​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ចុះ​រាវរក​ឃើញ​និង​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​ដើ​ម្បី​សង្គ្រោះ​បន្ទាន់​ដែរ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា​ពួក​នាង​បាន​បាត់​​បង់ជីវិត​ទៅ​ហើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុង​ស្រះ​ទឹក ​ស្ថិត​នៅ​ក្នុងភូមិ​តា​នួន សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។​

ក្មេង​ស្រី​ដែល​រង​គ្រោះ​ដល់​បាត់បង់ជីវិត​ទាំង​២​នាក់​​ខាងលើ ​ម្នាក់​​ឈ្មោះ​វុ​ទ្ធី វ​ត្តី អាយុ​១១​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​ញិ​ល ផា​ណា អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ​និងម្នាក់ទៀត​​ឈ្មោះ​សើ កែវ​រក្សា អាយុ​៩​ឆ្នាំ​មាន​ឪពុក​ឈ្មោះ ញឹ​ល សុ​ភី អាយុ​៤០​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ បុ​ិ​ច អូន អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ ។ ​ក្មេងស្រីរងគ្រោះ​ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​អង្គ​បឹង​ចក​ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ក្មេង​ស្រី​ទាំង​២​នាក់​ខាងលើ​រួម​ជាមួយ​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ទៀត​បាន​តាម​ជីដូន​ទៅ​ដេញចាបនៅវាល​​ស្រែ​ ដើម្បី​កុំ​ឲ្យ​សុ​ី​ស្រូវ​ដែល​ទើប​នឹង​សាបព្រោះ លុះ​ក្រោយមក​ក្មេង​ទាំង​៣​នាក់​បាន​សុំ​ជីដូន​ត្រឡប់​ទៅ​ផ្ទះ​មុន ហើយ​ជីដូន​ក៏​បាន​អនុញ្ញាត​ឲ្យ​ទៅ​មុន​ ។ ​ខណៈ​ពេល​ដើរទៅ​ដល់​ស្រះ​ទឹក​ខាងលើ ​ក្មេង​ស្រី​​ទាំង​២នាក់​បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​និង​បេះ​ផ្កាឈូក ហើយ​ផុតដៃផុតជើង​​ រួច​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកស្រះ​ដែល​មាន​ជម្រៅ​២​ប្រ​ម៉ោ​យ​អេ​ស្ការ​វ៉ា​ទ័​រ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ ។ ចំណែក​ក្មេង​ប្រុស​មិន​បាន​ចុះ​ងូតទឹក​ឡើយ លុះ​​នៅ​ពេល​ឃើញ​បងស្រី​ទាំង​២​នាក់​លង់ទឹកបែបនេះ ​ក៏​បាន​រត់​ត្រឡប់​ទៅ​ស្រែ​វិញ​និង​ប្រាប់​ជីដូន​តាម​ដំណើររឿង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពីឮក្មេង​ប្រុសរៀបប្រាប់​បែបនេះ ជីដូន​បាន​រត់​តាំងពី​ស្រែ​ទៅ​មើល​ហើយ​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ជួយ​រាវរក​រហូត​ឃើញ បន្ទាប់​មក​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​ដើ​ម្បី​សង្គ្រោះ​បន្ទាន់​ដែរ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា​​ក្មេង​ស្រីទាំង​​២នាក់​បានបាត់​ទៅ​ហើយ​ ។ ​ទើប​ដឹក​សព​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង ដោយ​ពុំ​មានការ​ប្ដឹងផ្ដល់​ ទើប​នគរបាល​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ