ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសោរ​គន្លឹះ​ដើម្បី​ជោគជ័យ​គឺ​ផលិតផល​ឆ្លើយ​តប​ទីផ្សារ niche market គូប​ផ្សំ​នឹង​ឱកាស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចង់​ជោគជ័យ គឺ​មិនមែន​ជា​រឿង​ដែល​កើតឡើង​ត្រឹម​មួយ​រាត្រី​នោះ​ឡើយ ។ យ៉ាងណាមិញ​សហគ្រិន​មួយ​ចំនួន​ហាក់​មិន​ជោគជ័យ​ច្រ​តះ​ត្រចង់​នោះ​ទេ បើ​ទោះបីជា​ខំ​អើយ​ខំ មិន​ថា​យប់​មិន​ថា​ថ្ងៃ ហើយ​មាន​ដើមទុន​ច្រើន​ក៏​ដោយ ។ បើ​តាម​ប្រសាសន៍​លោក​ឧកញ៉ា​ឱសថ​បណ្ឌិត…

រាជធានី​ភ្នំពេញ​៖ ចង់​ជោគជ័យ គឺ​មិនមែន​ជា​រឿង​ដែល​កើតឡើង​ត្រឹម​មួយ​រាត្រី​នោះ​ឡើយ ។ យ៉ាងណាមិញ​សហគ្រិន​មួយ​ចំនួន​ហាក់​មិន​ជោគជ័យ​ច្រ​តះ​ត្រចង់​នោះ​ទេ បើ​ទោះបីជា​ខំ​អើយ​ខំ មិន​ថា​យប់​មិន​ថា​ថ្ងៃ ហើយ​មាន​ដើមទុន​ច្រើន​ក៏​ដោយ ។

បើ​តាម​ប្រសាសន៍​លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ឱសថ PPM និង​ក្រុមហ៊ុន​ផលិតផល​សរីរាង្គ Confirel មាន​ផលិតផល​រាប់រយ ៤០០ ប្រភេទ រាប់​ចាប់ពី​ផលិតផល​ចំណីអាហារ​រហូត​ដល់​ថ្នាំពេទ្យ កំពុង​វាយលុក​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​យ៉ាង​ខ្លាំងក្លា​នោះ បាន​លើក​ឡើង​ថា ការ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ផែនការ​ច្បាស់លាស់​គឺ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ជំនួញ​ជោគជ័យ ។

«​ក៏​ប៉ុន្តែ ដើម្បី​ជោគជ័យ គឺ​គួប​ផ្សំ​នឹង​ឱកាស​ហុច​អោយ​ផង​ដែរ ។ ចំណុច​ពិសេស​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​និង​មុខ​ជំនួញ​គឺ​ធ្វើ​យ៉ាងណា​បង្កើត​អ្វី​ដែល​មាន​លក្ខណៈ​ពិសេស ត្រង់នេះ​គឺ​ចង់​សំដៅ​ថា យើង​ត្រូវ​មាន​ផលិតផល ឬ​សេវាកម្ម​ដែល​ឆ្លើយ​តប​ទីផ្សារ ហើយ​ជា​ផលិតផល ឬ​សេវាកម្ម ប្រភេទ niche market ដែល​មាន​ន័យ​ថា អ្នក​ដទៃ​មិន​អាច​មាន​» ។ លោក​ឧក​ញ្ញ៉ា បញ្ជាក់​បន្ថែម ។

លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង បាន​លើក​នូវ​ឧទាហរណ៍​ជាក់ស្តែង​ដែល​នៃ​កូនសោរ​គន្លឹះ​សំខាន់​ដែល​ក្រុមហ៊ុន​លោក​ឧក​ញ្ញ៉ា​អាច​ចូល​ទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ងាយស្រួល គឺ ឱកាស ហុច​អោយ​។ លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ថ្លែងប្រាប់​សហការី​សារព័ត៌មាន​កោះសន្តិភាព​យ៉ាង​ដូច្នេះ​ថា «​ដោយសារ​តែ​យើង​មានឱកាស ដូច​ជា​នៅ​ប្រទេស​អាហ្វ្រិក​ដែល​ដំបូង​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់​ដែរ តែ​ចៃដន្យ​យើង​បាន​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​គេ ហើយ​គេ​ទទួលស្គាល់​នូវ​គុណភាព​របស់​ថ្នាំ​យើង​នឹង ទើប​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​តាំងពី​ពេល​នោះ​មករ​ហូត ដល់​យើង​បាន​ពង្រីក​ក្លាយទៅជា​ទីផ្សារ​មួយ​ដ៏​ធំ គឺ​ធំ​ជា​ប្រទេស​កំណើត​របស់​យើង​ទៅ​ទៀត ។

បន្ទាប់​មក​វា​ក៏​មានឱកាស​ផ្សេង​ៗ​ទៀត ដូច​ជា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា យើង​មាន​ដៃគូ ដែល​ធ្លាប់​រកស៊ី​ជាមួយ​គ្នា ដែល​បាន​បង្កើត​ឲ្យ​យើង​មាន​លទ្ធភាព និង​ឈាន​ជើង​ទៅ​ដល់ទី​ផ្សារ​អស់ទាំង​នឹង​។

អ​ញ្ចឹ​ង​គោលដៅ និង​គន្លឹះ​ដែល​នាំ​ឲ្យ​យើង​ចូល​ទៅ​ទីផ្សារ​គេ​បាន​គឺ​ទី​១ ឱកាស ទី​២ ផលិតផល​របស់​យើង​ដែល​ឆ្លើយ​តប​ស្រប​ទៅ​នឹង​ទីផ្សារ​ប្រទេស​កំពុង​អភិវឌ្ឍ ដូច​ជា​ថ្នាំ​ក្អក​ស្លេះ​កា​ប៊ូ​ទូ របស់​យើង យើង​ធ្វើ​ចំណុះ ១០០ មី​លី​លី​ត្រ សម្រាប់​ស្រុក​យើង​។ យើង​ថា​តម្រូវការ​ទី​១ កំរិត​ប៉ុណ្ណឹង​គាត់​អាច​បាត់​ក្អកមាន​ស្លេះ​នឹង​បាន មិន​ត្រឹម​បាត់​ទេ គឺ​គាត់​មិនបាច់​ចំណាយ​ច្រើន​ទេ តែ​គូប្រជែង​របស់​យើង​គាត់​ធ្វើ​ដល់​ទៅ​ចំណុះ ២០០ មី​លី​លី​ត្រ​នៅ​អាហ្វ្រិក ដល់ ២០០ មី​លី​លី​ត្រ​ធំ​ជាង​ផលិតផល​របស់​យើង ២​ដង អ​ញ្ចឹ​ង​តម្លៃ​ក៏​ច្រើន (​ថ្លៃ​ជាង​) ដូច្នេះ អ្នក​ដែល​គាត់​មានការ​ខ្វះខាត​ថវិកា គាត់​មិន​អាច​ទិញ​បាន​ទេ ។ ហើយ​បើសិនជា​គាត់​ប្រើ​អស់​កន្លះ​ដប ហើយ​ជា​អ​ញ្ចឹ​ង​អ្វី​ដែល​នៅ​សល់​កន្លះ​ដប​គាត់​នឹង​បោះចោល​។ អ​ញ្ចឹ​ង​គាត់​ហាក់​ចោលលុយ ។ អ​ញ្ចឹ​ង​យើង​មាន​ចំណុចខ្លាំង​របស់​យើង​ដែល​អនុញ្ញាតិ​ឲ្យ​ផលិតផល​របស់​យើង​ចូល​ទីផ្សារ​បាន​ងាយស្រួល ។

លោក​បន្ត​ថា «​ចំនុច​ទី ២ គឺ​ផលិតផល​របស់​យើង​ធ្វើ​នឹង​គឺ​ពុំ​ចម្លង​តាម​គេ អ​ញ្ចឹ​ង​ផលិតផល​របស់​យើង គឺ​វា​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ niche market គឺ​គេ​អត់​មាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ