ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា ខេត្តព្រះវិហារ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០នេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី…

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០នេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្ត ព្រះវិហារ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាម បណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់កាលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការ ងារសាងសង់បានប្រមាណ ៤១,៥% ហើយ ។
លើទំហំការងាររួមមាន ៖

-សាងសង់ទំនប់បេតុង មានប្រវែង 50 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួន 03 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 4 ម៉ែត្រ x 4 ម៉ែត្រ ។

-ទំនប់ដី (ខាងឆ្វេង) មានប្រវែង 998,6 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។

-ទំនប់ដី (ខាងស្តាំ) មានប្រវែង 1.656,4 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។

-ទំនប់ដីរង មានប្រវែងសំណង់សរុប 655 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 7 ម៉ែត្រ ។

-សំណង់បង្ហៀរ មានប្រវែងសំណង់សរុប 251 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ មានទ្វារទឹកសរុបចំនួន 20 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 10 ម៉ែត្រ x 14,5 ម៉ែត្រ ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រ មាណ 256,9 លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផល កសិកម្មលើផ្ទៃដីទំហំប្រមាណ 143.323 ហិកតា នៅរដូវវស្សា និងប្រមាណ 22.878 ហិកតា នៅរដូវប្រាំង ( ទំនប់ អាងទឹក រក្សា មាន ទីតាំង នៅ ក្នុង ខេត្ត ព្រះវិហារ តែ លទ្ធភាព នៃ ការ ស្រោច ស្រព ភាគ ច្រើន ស្ថិត នៅ ក្នុង ខេត្ត កំពង់ ធំ ) ទន្ទឹមនឹងនេះ ទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវ គ្រោះទឹកជំនន់ និងការ ផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំង បម្រើដល់វិស័យទេសចរណ៍ផងដែរ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការ គ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវអនុវត្ត បន្ត ដើម្បីធានាគុណភាពសំណង់មានភាពរឹងមាំយូរអង្វែង សម្រាប់ បម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែល
កើត ឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេស ជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ