ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាន សុ​ម៉ា​លី ពិតជា​ឈាន​ដល់​ដំណើរ​​ថយក្រោយ​នៃ​សិល្បៈ​ពិត​មែន​ឬ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ដែល​ធ្លាប់​ទស្សនាការ​សម្តែង​របស់​អតីត​តារា​សម្តែង​សម្បូរ​សាច់​ទ្រូង សាន សុ​ម៉ា​លី ជាក់​ជា​មិន​ខាន​។ នាង​ធ្លាប់​សាង​បាន​ស្នាដៃ​ជា​ច្រើន​នៅ​ជួរ​សិល្បៈ​កាលពី​ច្រើន​ឆ្នាំ​មុន រហូត​ជាប់​ឈ្មោះ​កាកី ក្រោយ​ថត​រឿងបុរាណ​។ រំលង​ជា​ច្រើន​ឆ្នាំ​មក…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ដែល​ធ្លាប់​ទស្សនាការ​សម្តែង​របស់​អតីត​តារា​សម្តែង​សម្បូរ​សាច់​ទ្រូង សាន សុ​ម៉ា​លី ជាក់​ជា​មិន​ខាន​។ នាង​ធ្លាប់​សាង​បាន​ស្នាដៃ​ជា​ច្រើន​នៅ​ជួរ​សិល្បៈ​កាលពី​ច្រើន​ឆ្នាំ​មុន រហូត​ជាប់​ឈ្មោះ​កាកី ក្រោយ​ថត​រឿងបុរាណ​។ រំលង​ជា​ច្រើន​ឆ្នាំ​មក នេះ សាន សុ​ម៉ា​លី បង្ហាញ​ភាព​តិចតួច​បំផុត​នៅ​លើ​វិ​ថី​សិល្បៈ​។ គេ​មិនដឹង​ថា កត្តា​អ្វីខ្លះ​ដែល​ជម្រុញ​ឱ្យ​នាង​ថមថយ​បែប​នេះ​។

ច្រើន​ឆ្នាំ​ហើយ ដែល សាន សុ​ម៉ា​លី បាត់​វត្ត​មាននៅ​លើ​ភាពយន្ត​នានា​មិន​ថា រឿង​ដុំ ឬ​ភាគ រហូត​​ស្ទើរតែ​ធ្វើ​ឱ្យ​គេ​ភ្លេចមុខ​ម្តង​ៗ​។ បើ​ទោះបីជា​នាង​នៅ​បន្ត​បង្ហាញមុខ​ក្នុង​សង្គម​សិល្បៈ​បែប​ណា ប៉ុន្តែ​ការ​រំលេច​ស្នាដៃ​សិល្បៈ​ថ្មី​ៗ​មិន​ត្រូវ​ឃើញ​មាន​ខុស​ឆ្ងាយ​ពី​មុន​។ គេ​ឃើញ​តារា​ស្រី​រូប​នេះ​បង្ហោះ​រូបភាព​បែប​ជា​អ្នកលក់​ផលិតផល​ឡេ​តាម​អន​ឡាញ​ច្រើន​ជាង ការ​ថត​សកម្មភាព​សិល្បៈ​​បង្ហោះ​។

មាន​សំណួរ​ជា​ច្រើន​និយាយ​ថា ព្រោះតែ​ការ​ចរចា​តម្លៃ​គ្នា​មិន​ត្រូវ ទើប សុ​ម៉ា​លី មិន​បន្ត​ថត​បាន​។ ម្យ៉ាង​អាច​ថា ការ​សម្តែង​នាង​ឆ្លងកាត់​ច្រើន រាប់​ទាំង​ថត​ខារ៉ាអូខេ​ដែរ​នោះ ជា​ភាព​ជំរុញ​ឱ្យ អស់​ចិត្ត ហើយ​ប្តូរ​មុខរបរ​អាជីព​ថ្មី ។

ទោះបីជា​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ សាន សុ​ម៉ា​លី នៅ​មិន​ទាន់​រកបាន​គូជីវិត ដូច​តារា​ស្រី​រួម​ជំនាន់​នៅឡើយ​ទេ​។ មិនដឹង​ថា មក​ពី​មូលហេតុ​អ្វី​ដែល​ជម្រុញ​អោយ​នាង​មិន​ទាន់​នឹក​រឿង​គ្រួសារ ខណៈ​អាយុ​នាង​ចូល​ដល់​៣០​ឡើង​ហើយ​នោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ