ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​ធៀន ហឺ បំពេញ​កាតព្វកិច្ច​មនុស្សធម៌​ជួយ​អ្នក​ឆេះ​ផ្ទះ

13 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១២ មេ​សា លោក​អ៊ឹ​ង សា​មាន ប្រធានសាលា​មហា​ធម៌​មេត្រី ធៀន ហឺ ខេត្ដ​ស្វាយរៀង បាន​នាំ​អំណោយ​សប្បុរសជន​ចំនួន​២៨ ម៉ឺន​រៀល ទឹកក្រូច​១២​កំប៉ុង និង​នំ​១​ធុង​ធំ ទៅ​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះផ្ទះ​ដែល​ប្ដី​ឈ្មោះ​ប្រាក់ សា​វ៉ាង អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ម៉ៅ ច​ន្ថា អាយុ​៤៣​ឆ្នាំ នៅភូមិ​តា​ស្អាង ឃុំ​ចម្លង ស្រុក​ស្វាយ​ជ្រំ​។ គ្រួសារ​នេះ​បាន​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ថ្ងៃ​ទី​៥ មេ​សា វេលា​ម៉ោង​១១​យប់ ដោយសារ​ទុ​ស្សេខ្សែភ្លើង ។

សប្បុរសជន​រួម​មាន លោក​អ៊ឹ​ង សា​មាន និង​ភរិយា ៥​ម៉ឺន​រៀល លោក​ឃូ ស្រ៊ុ​ន និងភរិយា ៥​ម៉ឺន​រៀល លោក​អ៊ឹ​ង សា​ម៉ុ​ល  និង​ភរិយា​៤​ម៉ឺន​រៀល លោក​រ៉ៃ ដា​រ៉ា និង ភរិយា​៤​ម៉ឺន​រៀល អ្នកស្រី​អ៊ឹ​ង ពៅ និង​ស្វាមី ៥​ម៉ឺន​រៀល អ្នកស្រី​អ៊ឹ​ង គឹ​ម​លាង ៥​ម៉ឺនរៀល​។ លោក​អ៊ឹ​ង សា​មាន បាន​ប្រាប់​កោះសន្ដិភាព​ថា មហា​ធម៌​មេត្រី​ធៀន ហឺ គឺជាព្រះ​វិហារ​ចិន​បង្កើត​ឡើង​ដើម្បី​សង្គ្រោះដល់​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ទឹកជំនន់ ទុរគត​ជន​ពេល​ស្លាប់​ទៅ​គ្មាន​ប្រាក់​ទិញ​ក្ដារមឈូស​បញ្ចុះសព​ឬ​បូជា និង​ជា​ពិសេស​ក្មេងកំព្រា​គ្មាន​លទ្ធភាព​សិក្សា​គឺ​ព្រះ​វិហារ​ទទួលចិញ្ចឹម​នៅ​ក្នុង​ព្រះ​វិហារ និង​ផ្ដល់​ការ​រៀនសូត្រ ។

ព្រះ​វិហារ​ស្ថិត​នៅ​ក្នុងភូមិ​មេភ្លើង សង្កាត់ ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ នេះ​ជា​លើកទី​១ ហើយ​ដែល​ព្រះ​វិហារ​ចិន​មហា​ធម៌​មេត្រី ធៀន ហឺ ខេត្ដស្វាយរៀង បាន​ចូលរួម​ធ្វើ​ជាប្រិ​យ​មិត្ដ​កាសែត​កោះសន្ដិភាព​ដើម្បី​ជួយដល់​ជន​រង​គ្រោះ​និង​ទុរគត​ជនកុមារ​កំព្រាគ្មាន​ទីពឹង​ក្នុង​ខេត្ដស្វាយរៀង ឬ​រង​គ្រោះ ដោយ​ភ្លើង​ឆេះ​ផ្ទះ ទទួល​រង​នូវ​ទឹកជំនន់​លិចភូមិ ផ្ទះសម្បែង ដើម្បី​ជួយ​សំរាលទុក្ខ មិនរើសអើង​ពី​ជាតិ​សាសន៍ ឬ​ពណ៌​សម្បុរ​ទេ​គឺ មនុស្ស​ទូទៅ​ក្នុង​ខេត្ដ ។ សូម​បញ្ជាក់​ផង​ដែរថា ជន​រង​គ្រោះ​ប្រាក់ សា​វ៉ាង មានកូន​៣​នាក់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ទំហំ​៧​ម៉ែ​ត្រិ៍​៨​ម៉ែត្រ សសរ បេតុង​រនាបឫស្សី ជញ្ជាំង​និង​ដំបូល​ប្រក់ស័ង្កសី​អស់​ម៉ដ្ឋ​តែ​ម្ដង ។ អគ្គី​ភ័យ​បានកើតឡើង​ខណៈ​ជន​រង​គ្រោះ​និង​កូន​ៗ​កំពុងដេក​លង់លក់​ដែល​ក្រៅពី​តួ​ផ្ទះ​នៅ​មានសំលៀក​បំពាក់ កន្ទេល មុង ភួយ ចាន ឆ្នាំង លុយកាក់ ស្រូវ​អង្ករ គឺ​ឆេះ​គ្មាន​សល់ ។

នៅ​ថ្ងៃ​ទី​៨ មេ​សា សាខា​កាកបាទក្រហមកម្ពុជា​ស្វាយ​រៀង​បាន​ផ្ដល់​អំណោយ​អង្ករ៥០​គីឡូក្រាម ធុង​ទឹក​១ កន្ទេល​១ មុង​១ ភួយ​១ សារុង​១ ក្រមា​១ តង់​១  ។ លោក ប្រាក់ សា​វ៉ាង និង​ក្រុម​គ្រួសារ​សូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់ ព្រមទាំង​កាកបាទក្រហម ជាពិសេស​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង និងសហការី​កោះសន្ដិភាព​ទាំងអស់​ដែល​តែងតែ ផ្ដល់​ព័ត៌មាន​ដល់​សប្បុរសជន​បាន​ទាន់​ពេលវេលា សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​បីបាច់​ថែរក្សាមាន​អាយុ​យឺនយូរ និង​ប្រកបការងារ​បានជោគជ័យ ៕