ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នឹក​ពេក​ដើរ​​​៩៥០​គីឡូ​ម៉ែត្រ​ ទៅ​លេង​គ្រួសារ ព្រោះតែ​គ្មាន​ទូរស័ព្ទ

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បើ​គ្មាន​ស្មា​ត​ហ្វូ​ន ដើម្បី​បញ្ជាក់​ពី​ស្ថាន​ភាព​សុខភាព​របស់​គាត់​ទេ បុរស​ម្នាក់​ដែល​ចង់​មក​លេង​គ្រួសារ​របស់​គាត់​នៅ​ខេត្ត​មួយ​ផ្សេង​ទៀត មិន​ត្រូវ​បាន​គេ​ឡើង​ជិះឡាន​ក្រុង​សាធារណៈ​ទេ​។ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បើ​គ្មាន​ស្មា​ត​ហ្វូ​ន ដើម្បី​បញ្ជាក់​ពី​ស្ថាន​ភាព​សុខភាព​របស់​គាត់​ទេ បុរស​ម្នាក់​ដែល​ចង់​មក​លេង​គ្រួសារ​របស់​គាត់​នៅ​ខេត្ត​មួយ​ផ្សេង​ទៀត មិន​ត្រូវ​បាន​គេ​ឡើង​ជិះឡាន​ក្រុង​សាធារណៈ​ទេ​។

បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ អ្នក​ដែល​មាន​បំណង​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធា​រណៈ​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​តែ​បង្ហាញ​លេខ​កូដ​សុខភាព QR របស់​ពួក​គេ​តាម​រយៈ​កម្មវិធី​មួយ​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ ដើម្បី​បង្ហាញ​ថា ពួក​គេ​មិន​បាន​ឆ្លង​ជំងឺ​នេះ​ទេ​។ បើ​គ្មាន​ការ​បញ្ជាក់​ទេ គេ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ឡើយ​។

បុរស​វ័យ​កណ្តាល​នៅ​ខេត្ត Anhui ឈ្មោះ Ge បាន​សម្រេចចិត្ត​កាលពី​ដើមខែ​នេះ​ថា គាត់​នឹង​ទៅ​លេង​គ្រួសារ​នៅ​ខេត្ត Zhejiang​។ តែ​គាត់​មិន​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​មាន​អ្វី​ទៅ​បង្ហាញ​ដល់​បុគ្គលិក​ឡានក្រុង​ពី​សុខភាព​របស់​គាត់​។

ដោយសារ​តែ​ចិត្ត​ចង់​ជួប​គ្រួសារ​ពេក គាត់​ក៏​ដើរ​អស់​រយៈពេល​កន្លះ​ខែ ដោយ​មិន​ចេះ​រីងស្ងួត​បុរស​នោះ​មានឈ្មោះ​ថា ហ្គឺ​រ បាន​សម្រេចចិត្ត​ដើរ​។ បន្ទាប់​ពី​ដើរ​លេង​អស់​រយៈពេល​ប្រហែល​កន្លះ​ខែ គាត់​ត្រូវ​បាន​អ្នក​បើកឡាន​ដឹក​ទំនិញ​ម្នាក់​ឃើញ ហើយ​ក៏​ហៅ​ឡើង​ជិះ​ទៅ​ជាមួយ​។ តែ​គាត់​បាន​ប្រកែក ដោយសារ​តែ​មិន​ចង់​ធ្វើ​ជា​បន្ទុក​របស់​បុរស​ចិត្តល្អ​នេះ​ទេ​។ ក្រោយមក គាត់​ក៏​នៅ​តែ​បន្តដំណើរ​ដោយ​ថ្មើរជើង រហូត​ទាល់តែ​ដល់​គោលដៅ ដែល​មាន​ចម្ងាយ​សរុប ៩៥០​គីឡូម៉ែត្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ