ការរដ្ឋាន​សំណង់​ផ្នែក​ផ្លូវ​ខាងក្រោម​ដី​ចោម​​ចៅ​នឹង​រួចរាល់​នៅ​ចុងខែ​​ក្រោយ​​នេះ


រាជធានី​ភ្នំពេញ ​៖ ក្រុម​អ្នកជំនាញ​សំណង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ បាន​អះអាង​ថា ទោះបី​ពេល​នេះ​ជា​រដូវវស្សា​ឈាន​ចូល​មក​ដល់ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​នូវ​ដំណើរការ​ស្ថាបនា​បន្តិច​មែន ប៉ុន្ដែ​មិនមែន​ជា​ឧបសគ្គ​ដល់​ការ​សាងសង់​នោះ​ទេ ដែល​ការងារ​នេះ​គ្រោង​បញ្ចប់​អោយ​រួចរាល់​ប្រ​ព​ន្ធ័​ផ្លូវ​ផ្នែក​ខាងក្រោម​ដី​នៅ​ចុងខែ​កក្កដា​ឆាប់​ៗ​នេះ ខណៈ​ការ​រ​ដ្ឋា​ន​ទាំងមូល​សម្រេច​បាន​ជាង​៤២​ភាគរយ​ហើយ ដោយ​គ្រោង​ស្ថាបនា​ឲ្យ​ហើយ​នៅ​ចុងឆ្នាំ​២០២១​នេះ ។

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អះ​អាង​ថា មក​ដល់​ពេល​នេះសំណង់​​​ស្ពាន​ថ្នល់​នៅ​ផ្លូវបំបែក​ចោម​ចៅ​ផ្នែក​ផ្លូវ​ខាងក្រោម​ដី​នឹង​ស្ថាបនា​រួចរាល់​នៅ​ចុងខែ​កក្កដា​ខាង​មុខ​នេះ បន្ទាប់​មក​ក្រុមការងារ​នឹង​បន្ត​សាងសង់​ស្ពាន​អាកាស​បន្ត​ទៀត ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ចរាចរណ៍ ពិសេស​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៏ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ផ្នែក​ក្រោម​ដី បាន​សាងសង់​ស្ទើរតែ​រួចរាល់​ហើយ​ដូច​ជា​អាង​ក្រោម​ដី​ចំនួន​២ ផ្លូវ​ក្រោម​ដី​ចំនួន​២ និង​ការ​ពង្រីក​ផ្លូវ​សងខាង​។ លោក​បន្ត​ថា ក្រុម​ជំនាញ​កំពុង​មមាញឹក​ក្នុង​ការ​ស្ថាបនា​គម្រោង​នេះ​ឲ្យ​ហើយ​តាម​ផែនការ បើ​ទោះបីជា​រដូវវស្សា​ឈាន​ចូល​មក​ដល់ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​នូវ​ដំណើរការ​ស្ថាបនា​បន្តិច​មែន ប៉ុន្ដែ​មិនមែន​ជា​ឧបសគ្គ​ដល់​ការ​សាងសង់​នោះ​ទេ ដោយ​ខាង​មន្ទីរ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ការងារ​នេះ​រួចរាល់​តាម​ការ​កំណត់ ដែល​ផ្នែក​ផ្លូវ​ក្រោម​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងខែ​កក្កដា​ខាង​មុខ​នេះ​។

លោក សាំ ពិសិដ្ឋ បញ្ជាក់​ថា «​ឆាប់​ៗ​នេះ​យើង​ហ្នឹង​ឡើង​ផុត​ផ្លូវ​ក្រោម​ដី​ទៅ យើង​និង​មាន​ភាព​ធូ​រ​ស្រាល​ហើយ ដោយ​មិន​មាន​ភាព​លំបាក​អ្វី​ទៀត​នោះ​ទេ ដោយ​យើង​កំពុង​តែ​ជំរុញ ផ្លូវ​ក្រោម​ដី​ស្ថាបនា​រួចរាល់​នៅ​ខែកក្កដា ផុត​ពី​ហ្នឹង​ទៅ​យើង​និង​មាន​ភាព​ងាយស្រួល និង​មានការ​លំបាក​ខ្លះ​នៅ​ផ្លូវ​ក្រោម​ដី​ពេល​មេឃ​ភ្លៀង​»​។

សូម​បញ្ជាក់​ថា ផ្លូវ​ក្រោម​ដី គឺជា​ផ្លូវ​កោង​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប​១៣០​ម៉ែត្រ មាន​ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែល​មាន​ពីរ​គន្លង សម្រាប់​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត ចំណែក​ផ្លូវ​ក្រោម​ដី​មួយទៀត ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដែល​មាន​ប្រវែង​សរុប​៤៧០​ម៉ែត្រ មាន​ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែល​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

ជាមួយ​គ្នា​នេះ គម្រោង​នេះ​នឹង​មាន​ស្ពាន​អាកាស​ចំនួន​៣​ខ្សែ​បន្ថែម​ទៀត ដែល​មាន​ស្ពាន​អាកាស​មេ​ទី​១ ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​ផ្លូវជាតិ​លេខ​៣ ដោយ​មាន​ប្រវែង​សរុប​៤០៨ ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ មាន​ចរាចរ​ចំនួន​ពីរ​គន្លង​ទៅ និង​ចំនួន​ពីរ​គន្លង​មក​។ ស្ពាន​អាកាស​ទី​២ គឺ​បំបែក​ចេញពី​ស្ពាន​អាកាស​មេ​ទី​១ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង សម្រាប់​តែ​ចរា​ចរណ៍​មួយ​ទិស​ប៉ុ​ណ្ណះ ដោយ​មួយ​គន្លង​សម្រាប់​ថ​យន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ និង​មាន​ទទឹង​៥,២៥​ម៉ែត្រ​។

ចំណែក​ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ មាន​ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

គួរ​រំលឹក​ថា សំណង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី អតីត​រង្វង់​មូល​ចោម​ចៅ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​នេះ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២២​លាន​ដុល្លា​អា​មេ​រិ​ក អនុវត្ត​ដោយ​ក្រុមហ៊ុន​ម៉ៅ​ការ OCIC របស់​លោក​ឧកញ៉ា ពង់ ខៀវ​សែ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ