ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​និង​គ្រហស្ថ​មិន​គប្បី​ចិញ្ចឹមជីវិត​ខុស

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ណែនាំ​ឱ្យ​អ្នកបួស​និង​គ្រហស្ថ​ប្រកប​របរ​ចិញ្ចឹមជីវិត​ទៅ​តាម​ផ្លូវធម៌ ផ្លូវ​សុចរិត​ដើម្បី​ឱ្យ​ជីវិត​បាន​សុខ​ចម្រើន​ដោយ​ព្រះ​អង្គ​បាន​បង្ហាញផ្លូវ​ឱ្យ​ដើរ​តាម​សម្មាអាជីវៈ​ជា​គោល​ធម៌​មួយ​យ៉ាង​សំខាន់​ចង្អុល​ផ្លូវ​សុខ​ដល់​អ្នក​ប្រកប​របរ​ចិញ្ចឹមជីវិត ។ សម្រាប់​គ្រហស្ថ​បាន​ដល់​ការ​វៀរចាក​ជំនួញ​ខុស​គឺ​របរ​ណា​ដែល​ច្បាប់​ហាមឃាត់​មានការ​ជួញដូរ​មនុស្ស ជួញដូរ​សត្វ ជួញដូរ​គ្រឿងញៀន ជួញដូរ​អាវុធ​ខុសច្បាប់​ជាដើម ។ លះបង់​ចោលការ​កេង​បន្លំ​មានការ​បំបាត់ភ្នែកជញ្ជីង ក្លែង​របស់​កាឡៃ​ជាដើម​,…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ណែនាំ​ឱ្យ​អ្នកបួស​និង​គ្រហស្ថ​ប្រកប​របរ​ចិញ្ចឹមជីវិត​ទៅ​តាម​ផ្លូវធម៌ ផ្លូវ​សុចរិត​ដើម្បី​ឱ្យ​ជីវិត​បាន​សុខ​ចម្រើន​ដោយ​ព្រះ​អង្គ​បាន​បង្ហាញផ្លូវ​ឱ្យ​ដើរ​តាម​សម្មាអាជីវៈ​ជា​គោល​ធម៌​មួយ​យ៉ាង​សំខាន់​ចង្អុល​ផ្លូវ​សុខ​ដល់​អ្នក​ប្រកប​របរ​ចិញ្ចឹមជីវិត ។

សម្រាប់​គ្រហស្ថ​បាន​ដល់​ការ​វៀរចាក​ជំនួញ​ខុស​គឺ​របរ​ណា​ដែល​ច្បាប់​ហាមឃាត់​មានការ​ជួញដូរ​មនុស្ស ជួញដូរ​សត្វ ជួញដូរ​គ្រឿងញៀន ជួញដូរ​អាវុធ​ខុសច្បាប់​ជាដើម ។ លះបង់​ចោលការ​កេង​បន្លំ​មានការ​បំបាត់ភ្នែកជញ្ជីង ក្លែង​របស់​កាឡៃ​ជាដើម​, លះបង់​ការ​ធ្វើ​ជា​សាក្សី​កោង​មួលបង្កាច់​គេ​ទាំង​បំពាន​, លះបង់​ការ​ល្មោភ​សំណូក ហើយ​បែរមក​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន ។

ចំណែក​អ្នកបួស​បាន​ដល់​ការ​លះបង់​មិច្ឆាអាជីវៈ​គឺ​ការ​ចិញ្ចឹមជីវិត​ខុស ដោយ​អនេសនៈ​២១ និង​បាបធម៌​៥ មានការ​ធ្វើ​ទូត​នាំ​ដំណឹង​ពី​គ្រួសារ​មួយ​ទៅ​កាន់​គ្រួសារ​មួយ ធ្វើ​ពេទ្យ​មើលជំងឺ ស្តោះព្រួស​មន្តអាគម​ជាដើម ។

អ្នកបួស​មិន​គប្បី​ត្រាច់​ទៅ​កាន់​ទីឋាន​ដែល​ហាមឃាត់​ដោយ​វិន័យ ហើយ​ងាក​មក​ចិញ្ចឹមជីវិត​ដោយ​ភិក្ខាច​រិ​យ​ធម៌​ដ៏​ស្មើ ឬ​បច្ច័យ​ដែល​កើតឡើង​តាម​ធម៌ ទើប​ឈ្មោះ​ថា​ជា​សមណៈ​បរិសុទ្ធ សមជា​ស្រែបុណ្យ​របស់​ពុទ្ធបរិស័ទ​ទាំងឡាយ​ពិត​ៗ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ