ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រប់គ្រង​មិនល្អ​បំផ្លាញ​អនាគត​បុគ្គលិក​ល្អ​ដោយ​របៀប​ណា ?

3 ឆ្នាំ មុន

ធ្វើ​ជា​អ្នកគ្រប់គ្រង​ដែល​ល្អ​មិន​ងាយស្រួល​ទេ ជា​ពិសេស​ក្នុង​ផ្នែក​គ្រប់គ្រង​មនុស្ស ។ ជាក់ស្តែង បុគ្គលិក​ដែល​ស្ថិត​នៅ​ក្រោម​អ្នកគ្រប់គ្រង​ល្អ ​មានឱកាស​ជោគជ័យ​ខ្ពស់​ជាង​អ្នក​ដែល​ស្ថិត​ក្រោម​អ្នកគ្រប់គ្រង​មិនល្អ ហើយ​សម្រាប់​បុគ្គលិក​មួយ​ចំនួន​ទៀត អនាគត​របស់​ពួក​គេ​អាច​នឹង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​អ្នកគ្រប់គ្រង​មិនល្អ​ផង​ដែរ ។ខាងក្រោម គឺជា​អ្វី​ដែល​អ្នកគ្រប់គ្រង​ធ្វើ​ដែល​អាច​បំផ្លាញ​អនាគត​របស់​បុគ្គលិក​ល្អ​ៗ​ក្នុង​ស្ថាប័ន​ការងារ…

ធ្វើ​ជា​អ្នកគ្រប់គ្រង​ដែល​ល្អ​មិន​ងាយស្រួល​ទេ ជា​ពិសេស​ក្នុង​ផ្នែក​គ្រប់គ្រង​មនុស្ស ។ ជាក់ស្តែង បុគ្គលិក​ដែល​ស្ថិត​នៅ​ក្រោម​អ្នកគ្រប់គ្រង​ល្អ ​មានឱកាស​ជោគជ័យ​ខ្ពស់​ជាង​អ្នក​ដែល​ស្ថិត​ក្រោម​អ្នកគ្រប់គ្រង​មិនល្អ ហើយ​សម្រាប់​បុគ្គលិក​មួយ​ចំនួន​ទៀត អនាគត​របស់​ពួក​គេ​អាច​នឹង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​អ្នកគ្រប់គ្រង​មិនល្អ​ផង​ដែរ ។
ខាងក្រោម គឺជា​អ្វី​ដែល​អ្នកគ្រប់គ្រង​ធ្វើ​ដែល​អាច​បំផ្លាញ​អនាគត​របស់​បុគ្គលិក​ល្អ​ៗ​ក្នុង​ស្ថាប័ន​ការងារ ៖

១. រៀបចំ​ការ​ប្រជុំ​ដែល​មិន​ចាំបាច់
ការ​ប្រជុំ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​សម្រាប់​ប្រមូលផ្តុំ​គំនិត ធ្វើការ​សម្រេច​ចិត្តធំ​ៗ ឬ​សម្របសម្រួល​ការងារ​ជាដើម ។ ប៉ុន្តែ​បើ​វា​មិន​ទាក់ទិន​នឹង​កិច្ចការ​ទាំង​បី​ខាងលើ​ទេ​នោះ កិច្ចប្រជុំ​នោះ​មិន​មាន​អត្ថប្រយោជន៍​ទេ ។ ផ្ទុយ​មក​វិញ បុគ្គលិក​គួរតែ​ចំណាយ​ពេលវេលា​លើ​កិច្ច​ការងារ​របស់​ពួក​គេ​វិញ​អាច​នឹង​សម្រេច​បាន​ច្រើន​ជាង​អង្គុយ​ក្នុង​កិច្ចប្រជុំ​ទាំងនោះ ។

២. មិន​រក្សា​ទំនាក់ទំនង​ល្អ
ពេល​ដែល​ព្យាយាម​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​បុគ្គលិក អ្នកគ្រប់គ្រង​ត្រូវការ​និយាយ​ឲ្យ​បាន​ច្បាស់​ពី​គោលដៅ​របស់​កិច្ចការ និង​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួក​គេ​សួរ​ប្រសិនបើ​ពួក​គេ​មាន​ច​ម្ង​ល់ ។ ឧទាហរណ៍​ដូច​ជា​លទ្ធផល​ដែល​អ្នក​ចង់​ទទួល​បាន និង​ពេល​ដែល​អ្នក​ចង់​ឲ្យ​កិច្ចការ​សម្រេច​បាន​រួចរាល់​ជាដើម ។

៣. ឆ្លើយ​តប​យឺត​ពេក
ពេល​ដែល​បុគ្គលិក​សួរ​សំណួរ ឬ​លើក​ឡើង​ពី​សំណើរ​អ្វីមួយ អ្នកគ្រប់គ្រង​មិន​ត្រូវ​មើល​រំលង​វារ​ហូត​មាន​ពេលទំនេរ​ក្នុង​ការ​ឆ្លើយ​តប​ទេ ។ ប្រសិនបើ​អ្នក​មិន​អាច​ឆ្លើយ​តប​បាន​លឿន​ទេ អ្នក​ត្រូវ​ប្រាប់​ទៅ​បុគ្គលិក​ថា​អ្នក​ទទួល​បាន​សារ​របស់​ពួក​គេ​ហើយ ហើយ​អ្នក​នឹង​ឆ្លើយ​តទៅ​ពួក​គេ​វិញ​ក្នុង​ពេល​ឆាប់​ៗ ។

៤. ព្យាយាម​គ្រប់គ្រង​អ្វី​ៗ​គ្រប់យ៉ាង
ការ​គ្រប់គ្រង​ច្រើន​ពេក​នឹង​ទប់ស្កាត់​បុគ្គលិក​មិន​ឲ្យ​បំពេញ​កិច្ចការ​ដោយ​ខ្លួនឯង ។ ជា​លទ្ធផល ប្រសិទ្ធិ​ភាព​ការងារ​របស់​ពួក​គេ​ក៏​ធ្លាក់​ចុះ ហើយ​ពួក​គេ​មិន​មាន​ទឹកចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ឬ​គិត​ឃើញ​គំនិត​ថ្មី​ៗ​ឡើយ ។ អ្នកគ្រប់គ្រង​អាច​ផ្តល់​ការ​ណែនាំ និង​មតិយោបល់​បាន មិនមែន​បទបញ្ជា​ទាំងស្រុង​ទេ ។

៥. ប្រើ​អារម្មណ៍​មក​ដឹកនាំ​មនុស្ស
មនុស្ស​មិន​អាច​កាត់​ផ្តាច់​អារម្មណ៍​ពី​ការងារ​ទាំងស្រុង​ទេ ប៉ុន្តែ​ការ​ប្រើ​អារម្មណ៍​ខ្លាំង​ពេក​ក្នុង​កន្លែង​ការងារ​អាច​ប៉ះពាល់​ដល់​ក្រុមការងារ​បាន ។ សមាជិក​ក្រុម​នឹង​ជៀសវាង​អ្នកគ្រប់គ្រង​ដែល​ឧស្សាហ៍​ខឹង​ឆោត និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ