ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាហ្គាវើលដ៍ បេះដូងសប្បុរស សន្យាផ្តល់ជំនួយជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានសន្យាគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយនានាជា…

រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានសន្យាគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយនានាជា បន្តបន្ទាប់ ។ នៅក្នុងការផ្ដល់ជាជំនួយលើកដំបូងដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើការបរិច្ចាគទឹកអាកុលលាងដៃចំនួន ៥០០ ដបសម្រាប់ផ្ដល់ឲ្យ ក្រសួងដើម្បីចែកចាយ និងកុំព្យូទ័រយួរដៃចំនួន ៥ គ្រឿងដើម្បីជាជំនួយក្នុងកិច្ចការធ្វើរោគ វិនិច្ឆ័យ និងការស្រាវជ្រាវនានាក្នុងវិស័យសុខាភិបាល ។

លើសពីនេះទៅទៀតនាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងផង ដែរថា ពួកគេកំពុងតែរង់ចាំការមកដល់នៃម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ឧបករណ៍ធ្វើ តេស្តរកមេរោគចំនួន ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកចំនួន ១.០០០ ឈុត ខណៈដែលឧបករណ៍ និងម៉ាស៊ីនធ្វើតេស្តរកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ។

លោក Pern Chen បានបន្តឲ្យដឹងថា ការផ្ដល់ជាជំនួយនៃបរិក្ខារទាំងនេះដែលមានតម្លៃ សរុបប្រមាណជា ៥២.០០០ ដុល្លារអាមេរិក គឺជាផ្នែកមួយនៃការគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជាជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។ ណាហ្គាវើលដ៍ បេះដូងសប្បុរស កាលពីពេលកន្លងទៅក៏ធ្លាប់បានផ្តល់ជាជំនួយ នានាដល់ស្ថាប័នរដ្ឋាភិបាលផ្សេងទៀតផងដែរដែលរួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរ បាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ខណៈដែលការឧបត្ថម្ភទាំងនេះមានដូចជាម៉ាស់ចំនួន ៤០. ០០០ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលចំនួន ៧២០ លីត្រ ។

លោក Pern Chen បានមានប្រសាសន៍ថា ៖ «យើងសង្ឃឹមថា ការបរិច្ចាគជាគ្រឿងបរិក្ខារ ពេទ្យ និងឧបករណ៍នានារបស់យើងដល់ក្រសួងសុខាភិបាលនឹងជួយក្នុងការងារប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ក៏ដូចជាការពារប្រជាជនទាំងមូលផងដែរ» ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបានជំនួយ នៃបរិក្ខារទាំងនេះដោយផ្ទាល់ពីលោក Pern Chen ។ លោកស្រីបានមានប្រសាសន៍ថា ៖ «យើងសូមធ្វើការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ ណាហ្គាវើលដ៍ ជាក្រុមហ៊ុនដែល មានទំនួលខុសត្រូវក្នុងការងារសង្គម ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីជួយ ដល់ព្រះរាជាណាចក្ររបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ។

យើងកោតសរសើរចំពោះការបរិច្ចាគជាកុំព្យូទ័រយួរដៃខណៈដែលមន្រ្តីរបស់យើងអាចយកទៅប្រើប្រាស់បានសម្រាប់ការធ្វើវិភាគនិងស្រាវជ្រាវនៅក្នុងវិស័យនេះ ។ លើសពីនេះទៅ ទៀត ការផ្ដល់ជាជែលលាងដៃរបស់ ណាហ្គាវើលដ៍ ក៏នឹងជួយការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាជននិងសហគមន៍របស់យើងសម្រាប់រយៈពេលវែងក្នុងគ្រាដ៏លំបាកនេះផងដែរ» ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ