ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជានំបញ្ចុក​ឬជាបន្លែ? ដែលធ្វើឱ្យ​ភ្ញៀវ​បុណ្យ​​ពុល​ជាង១០នាក់​ក្រោយ​ពិសារ​​រួច​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក ជី បេងជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់​បានឱ្យ​ដឹង​​ថា ប្រជាពលរដ្ឋ ប្រុស ស្រី​ជាង​១០​នាក់ បាន​ពុល​នំ​បញ្ចុក​ក្នុង​កម្មវិធី​បុណ្យ​ចំរើន​អាយុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិសប្បាយ​ក្លាយជា​ទុក…

ខេត្តសៀមរាប​៖ បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក ជី បេងជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់​បានឱ្យ​ដឹង​​ថា ប្រជាពលរដ្ឋ ប្រុស ស្រី​ជាង​១០​នាក់ បាន​ពុល​នំ​បញ្ចុក​ក្នុង​កម្មវិធី​បុណ្យ​ចំរើន​អាយុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិសប្បាយ​ក្លាយជា​ទុក ប៉ុន្តែ​ករណី​ពុល​នំ​បញ្ចុក​នេះ តែមិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​បាត់បង់​អាយុជីវិត​ឡើយ​។

ហេតុការណ៍​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នំ​បញ្ចុក បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នោះ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី២៣ ​មិថុនា ​វេលា​ម៉ោង​៩​​​ព្រឹក​ ស្ថិត​នៅ​ចំណុច​ផ្ទះ​កម្មវិធី​បុណ្យ​ចំរើនព្រះជន្មក្នុងភូមិគោក​ចំបក់ ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ ។
លោក​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ ប្រុស ស្រី ក្មេង ចាស់ ទាំង​១៣នាក់ ក្នុង​នោះ​ស្រី​៦​នាក់​ ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ទាំង១៣​នាក់ ស្រី៦នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​ក្រូច​គរ ប​ញ្ចូ​ន​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ក្រូច​គរ ក្នុង​នោះ​ម្នាក់​ឈ្មោះ ថូ​វ ប្រុ​ក ភេទ ប្រុស អាយុ ៣០ ឆ្នាំ បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន លោកបាន​បញ្ជា​កម្លាំង​ជំនាញ​ឱ្យ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ​និង​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ​។ ចំពោះ​ស្ថានភាព​សុខភាព​របស់​ជន​រង​គ្រោះ ប្រុស ស្រី ទាំង១២​នាក់ នៅ​មណ្ឌល​សុខភាព​ក្រូច​គរ និង១​នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មាន​សភាព​ល្អ ប្រសើរ​ឡើង​វិញ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​អស់ហើយ​នៅ​ថ្ងៃ​ទៅ​២២​ខែមិថុនា​ឆ្នាំ​២០២០​។

ប្រភពចុងក្រោយបញ្ជាក់ថា ករណីពុលនេះ គឺអាចបណ្តាលមកពីបន្លែ​ ។ យ៉ាងណា កំពុងស្រាវជ្រាវ​រក​មូលហេតុ ។ ព័ត៌មានបន្ថែម មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ