រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ផឹកស៊ីជាមួយប្តីរហូតស្រវឹងស្រាចូលដេក ក៏បិទទ្វារចាក់សោពីខាងក្នុង ។ ហើយត្រូវប្តីខឹងរករឿងវាយបាក់ធ្មេញអស់មួយ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ មិថុនា ស្ថិតនៅខាងក្រោយវត្តជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីជាប្រពន្ធមានអាយុ៣០ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅជាមួយម្តាយក្មេកក្នុងភូមិកើតហេតុខាងលើ និងប្តី ឈ្មោះ សាន សុភាព អាយុ៣០ឆ្នាំ មុខរបរទិញលក់ម៉ូតូ រស់នៅជាមួយគ្នា ។ តាមប្រភពពត៌មានពីស្ត្រីជាប្រពន្ធបានអោយដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់ប្តីគាត់មានបងថ្លៃស្រីនិងបងថ្លៃប្រុស រួមទាំងម្តាយក្មេក បានផឹកស៊ីជួបជុំគ្នា លុះបន្ទាប់មកគាត់បាននាំកូន២នាក់ចូលទៅដេក ហើយបានចាក់សោខាងក្នុង ដោយភ្លេចថា ប្តីនៅខាងក្រៅ ។ លុះបន្ទាប់មក ស្រាប់តែប្តីគាត់មិនដឹងចូលមកតាមណាទេ បានឈ្លោះប្រកែកគ្នាជាមួយប្តី ស្រាប់តែម្តាយក្មេកព្រមទាំងបងប្អូនថ្លៃបានរួមគ្នាមកព្រួតឈ្លោះនឹងវាយគាត់បណ្តាលឲ្យបាក់ធ្មេញអស់មួយ ។
ចំណែកម្តាយក្មេកបាននិយាយប្រាប់ថា កូនប្រសាស្រីរូបនេះពិបាកណាស់ រាល់ថ្ងៃប្តីខំប្រឹងរកស៊ីមិនដែលទំនេរ ចំណែកនាងមិនដែលរកការងារធ្វើទេនៅតែផ្ទះ ។ នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធចូលទៅដេកមុន បានចាក់សោមិនអោយប្តីចូលដេក ទុកឲ្យប្តីឡើងតាមសំយាបផ្ទះបង្កអោយមានជម្លោះ ជាប្តីប្រពន្ធបែបនេះ ។
ខណៈពេលប្តីប្រពន្ធខាងលើឈ្លោះគ្នា បងប្អូនទៅឃាត់បែរជាបុរសជាប្តីបានវាយបងថ្លៃប្រុស ហើយបងថ្លៃប្រុស បានវាយតប់តទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសង្ខាង ។ ក្រោយពេលកើតហេតុ ប្រពន្ធខ្លាចប្តីធ្វើទៀត ប្រពន្ធសុំទៅសំរាកនៅកន្លែងផ្សេង ទោះបីប្តីដើរសុំអង្វរសុំទោសរហូតក៏ប្រពន្តនៅតែខឹង ។
ចែករំលែកព័តមាននេះ