ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ថ្លាន់​៤​ក្បាល​ក្នុង​តំបន់​​​ព្រៃ​មួយកន្លែង​ ក្រោយក្រុមមន្ត្រីយល់​ថា​មានសុវត្ថិភាព​ (វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សត្វ​ពស់ថ្លាន់​ចំនួន៤ក្បាល​ដែល​ប្រជាពលរដ្ឋ​បាន​យក​ប្រគល់​ជូន​លោក​អុិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ យក​ទៅ​លែង​នៅ​ព្រៃ​ធម្មជាតិ​ចំណុច​ភ្នំ​នាង​ក​ង្រី​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី២៣ ខែមិថុនា​ ឆ្នាំ​​២០២០…

ខេត្តកំពង់ឆ្នាំង ៖ សត្វ​ពស់ថ្លាន់​ចំនួន៤ក្បាល​ដែល​ប្រជាពលរដ្ឋ​បាន​យក​ប្រគល់​ជូន​លោក​អុិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ យក​ទៅ​លែង​នៅ​ព្រៃ​ធម្មជាតិ​ចំណុច​ភ្នំ​នាង​ក​ង្រី​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី២៣ ខែមិថុនា​ ឆ្នាំ​​២០២០ កន្លងមក​នេះ​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា សត្វ​ពស់ថ្លាន់​ទាំង​៤​ក្បាល​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចិញ្ចឹម​តាំងពី​តូច​មក​​ម៉្លេះ​ ប៉ុន្តែ​ដោយសារ​មិន​ហ៊ាន​យក​ទៅ​លែ​ង​នៅឯណា ព្រោះ​ខ្លាច​ខុសច្បាប់ ហើយបារម្ភ​​ត្រូវ​គេ​ចាប់ខ្លួនទៀតនោះ​ ម៉្លោះ​ហើយ​ក៏​បាន សម្រេចចិត្ត​យក​ទៅ​ប្រគល់​ជូនព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​យក​ទៅ​លែង ហើយ​​ក្នុង​ថ្ងៃ​នោះផងដែរ លោក​ព្រះរាជអាជ្ញា​ក៏​បាន​ប្រគល់​សត្វ​ពស់ថ្លាន់​ទាំង​៤​ក្បាល​ ដែល​​ក្នុង​១ក្បាល​មាន​ទម្ងន់​ប្រមាណ​ជាង១៥​គីឡូក្រាម ​ទៅ​​ឱ្យ​មន្ត្រី​ជំនាញ​យក​ទៅ​ដោះ​លែង​ជំនួស​វិញ ។

លោក​បាន​បន្ត​ថា ​នា​ពេលនេះ​​ផង​ដែរ ដោយ​យល់​ឃើញ​ថា នៅ​ជើងភ្នំ​​នាង​ក​ង្រី ​ដែល​មាន​សហគមន៍ ព្រៃឈើ​ថែរក្សា ​និង​​មាន​សុវត្ថិភាព​ច្រើន ទើប​មន្ត្រី​ជំនាញ​របស់​លោក​បាន​យក​សត្វ​ពស់ថ្លាន់​ទាំង​៤​ក្បាល​នេះ មក​ដោះ​លែង​នៅ​ទី​នេះ ។ ជា​ចុង​ក្រោយ​ លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​កុំ​ចាប់​សត្វព្រៃ និង​នេសាទ​ត្រី​ដោយ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ