ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ប្រាក់​ឧបត្ថម្ភ​ជា​ជំនួយ​សង្គម​ធំ​មួយ តែ​រដ្ឋ​មិន​ចិញ្ចឹម​មួយ​ជីវិត​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ស្វះ​ស្វែងរក​ការងារ​ធ្វើ កុំ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ ព្រោះ​ប្រាក់​ឧបត្ថម្ភ​នេះ គឺជា​ជំនួយ​សង្គម​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល តែ​វា​មិនមែន​ជា​កម្មវិធី​អចិន្ត្រៃយ៍​ឡើយ ។…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ស្វះ​ស្វែងរក​ការងារ​ធ្វើ កុំ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ ព្រោះ​ប្រាក់​ឧបត្ថម្ភ​នេះ គឺជា​ជំនួយ​សង្គម​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល តែ​វា​មិនមែន​ជា​កម្មវិធី​អចិន្ត្រៃយ៍​ឡើយ ។

ដូច្នេះ​អ្នកមាន​កម្លាំង​ពេញ​ត្រូវ​ចេញ​ស្វែងរក​ការងារ​ធ្វើ លើកលែងតែ​ក្មេង​តូច​ៗ និង​ចាស់ជរា​ដែល​មិន​អាច​ធ្វើការ​ងារ​រក​ចំណូល​អី​បាន ព្រោះ​សូ​ម្បី​តែ​នៅ​កន្លែង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្តកណ្តាល​នៅ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ណាស់ ។

សម្តេច​បាន​បញ្ជាក់​ថា​ទឹកប្រាក់​ចំនួន ២៥ លាន​ដុល្លារ​ត្រូវ​ចំណាយ​ក្នុង​មួយ​ខែ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រង​គ្រោះ ៥៦​ម៉ឺន​គ្រួសារ​រង​គ្រោះ​អំឡុង​កូ​វី​ដ​១៩ តែ​ចំនួន​ទឹកប្រាក់​ចំណាយ​របស់​រដ្ឋ​ជួយ​ពលរដ្ឋ​ក្រីក្រ​អាច​នឹង​ហក់​ឡើង​ដល់ ៣០ លាន​ដុល្លារ​ក្នុង​មួយ​ខែ ព្រោះ​រដ្ឋាភិបាល​នៅ​បន្ត​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ មិនមែន​បញ្ចប់​ត្រឹម ៥៦​ម៉ឺន​គ្រួសារ​នេះ​ឡើយ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មិថុនា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​យើង​មាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​ជួយ​ពលរដ្ឋ​របស់​យើង​» ។

សម្តេច​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ត្រួស​ៗ​ថា សម្រាប់​គ្រួសារ​ក្រីក្រ​ប្រភេទ ក្រ​១ ឬ​ហៅ​ថា​ក្រ​ដុនដាប និង​ក្រ ២ ឬ​ហៅ​ថា​ក្រ​ធ​ម្យ​ម​នឹង​ទទួល​បានការ​ជួយ​ពី​រាជរដ្ឋាភិបាល ដែល​ក្នុង​នោះ​ប្រភេទ ក្រ​១ គឺ​ក្នុង​មួយ​គ្រួសារ​នឹង​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ ១២​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ក្នុង​មួយ​ខែ មិន​ថា​គ្រួសារ​នោះ​មាន​សមាជិក​តែ​ម្នាក់ ឬ​ច្រើន​នាក់​នោះ​ទេ ។
ក្នុង​នោះ​ផង​ដែរ សមាជិកគ្រួសារ​ម្នាក់​នឹង​ទទួល​បាន ៤ ម៉ឺន​រៀល​ក្នុង​មួយ​ខែ អ​ញ្ចឹ​ង​បើសិនជា​គ្រួសារ​នោះ​មាន​សមាជិក ៥​រូប​នឹង​បាន​លុយ ២០​ម៉ឺន​រៀល បូក​បន្ថែម​ពី​លើក ១២ ម៉ឺន​រៀល​។ តែ​បើសិនជា​គ្រួសារ​ក្រីក្រ ប្រភេទ​ក្រ ១ បើសិន​គ្រួសារ​ណា​មានកូន​តូច​អាយុ​ក្រោម ៥ ឆ្នាំ នោះ​កូន​ម្នាក់​ៗ​ទទួល​បាន ៤ ម៉ឺន​រៀល​បន្ថែម ហើយ​បើ​មាន​ម្តាយ​ចាស់ ឪពុក​ចាស់ អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​នឹង​ទទួល​បាន​ប្រាក់ ២៨០០០ រៀល​ក្នុង​ម្នាក់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ