ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាល​ខេត្តកំពត​ប្រកាស​ថា​«នឹង​​ធ្វើ​ស្ពាន​តូច​ល្មម​ជូន​​អ្នក​​ស្រុក​ដង ទង់»​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្តម​ជាវ​ តា​យ​ អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពត ​អមដំណើរ​លោក​អភិបាលរង​ខេត្ត​រួម​ទាំង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​ និង​ប្រធាន​មន្ទីរ​ផ្សេង​ៗ​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី២៣ មិថុនា​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ស្ពាន​ធ្វើ​អំពី​ដើម​ត្នោត​មួយ​កន្លែង​…

ខេត្តកំពត ៖ ឯកឧត្តម​ជាវ​ តា​យ​ អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពត ​អមដំណើរ​លោក​អភិបាលរង​ខេត្ត​រួម​ទាំង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​ និង​ប្រធាន​មន្ទីរ​ផ្សេង​ៗ​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី២៣ មិថុនា​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ស្ពាន​ធ្វើ​អំពី​ដើម​ត្នោត​មួយ​កន្លែង​ ដែល​មានសភាពចាស់ទ្រុឌទ្រោម ​ស្ថិត​នៅ​ក្នុងភូមិ​ខ្ជាយ​ខាងកើត​ ឃុំ​ទទុង​ស្រុក​ដងទង់ ​ខេត្តកំពត​ ។​

បន្ទាប់​ពី​​លោក​អភិបាលខេត្ត​បាន​ពិនិត្យ​ជាក់ស្ដែង​ នូវ​ទិដ្ឋភាព​រួម​ទាំង​មន្ត្រី​ជំនាញ​បាន​ចុះ​សិក្សា​រួចរាល់ ​ក៏​​បាន​ប្រកាសប្រាប់​ពលរដ្ឋ​នៅ​ភូមិ​ខ្ជាយ​ខាងកើត​ថា ​ក្រុមការងារ​និង​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត​សុំ​ធ្វើការ​សាងសង​ស្ពានបេតុង​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទទុង ​និង​ឃុំ​ដំណាក់​សុ​ក្រំ​ ក្នុងស្រុក​ដងទង់​។

​លោកបន្តថា​ ​ការ​សង់​សា្ព​ន​តូច​ល្មម​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​នេះ ​គិតចាប់ពី​ថ្ងៃ​១០ កក្កដា ​ខាង​មុខ​នេះ​តទៅ​ហើយ​ ។

លោក​ជុំ​ សុ​ខុន ​ប្រធាន​ឃុំ​ទទុង​បាន​ប្រាប់​អោយ​ដឹង​ថា​ ស្ពាន​ធ្វើ​អំពី​ដើម​ត្នោត​នេះ ​ប្រជាពលរដ្ឋ​​នាំ​គ្នា​ធ្វើ​ ដើម្បីងាយស្រួល​ឆ្លងកាត​់ទៅ​ផ្សា​ស្រុក​ដងទង់ ​និង​ងាយស្រួល​ដឹក​ដំ​ដាំ​កសិផល​ផ្សេង​ៗ​ទៅ​កាន់​ទីផ្សារ​តែ​ប៉ុណ្ណោះ ។

លោក​ប្រធាន​ឃុំ​ទទុង​និយាយ​ប្រាប់​ឯកឧត្តម​ជាវ​តា​យ ​និង​មន្ត្រី​ឯទៀត​ៗ​ថា​ នេះ​ប្រាំង​ទេ​ មានការ​លំបាក​ឆ្លងកាត់​ប៉ុណ្ណឹង​ទៅ​ហើយ​ទំ​រាំ​ដល់​ខែវស្សា​ទឹក​ជន់​លិច​ផ្លូវ​វិញ ​តើ​ប្រជាពលរដ្ឋ​មានការ​ពិបាក​ដល់​កំរិត​ណា​?

អត្ថបទសរសេរ ដោយ