ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​ថា កូ​វី​ដ​១៩​នឹង​នៅ​តែ​មាន​វត្ត​មាននៅ​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

អង់គ្លេស ៖ សាស្ត្រាចារ្យ Chris Whitty ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ចក្រភព​អង់គ្លេស​មាន​ប្រសាសន៍​ថា គាត់​រំពឹង​ថា​ករណី​ជំងឺ​កូ​វី​ដ​១៩ ជា​ច្រើន​អាច​នឹង​នៅ​តែ​មាន​រហូត​ដល់​យ៉ាង​ហោច​ណាស់​ឆ្នាំ​២០២១​។ លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍​នៅ​ក្នុង​សន្និសីទកាសែត​មួយ នៅ…

អង់គ្លេស ៖ សាស្ត្រាចារ្យ Chris Whitty ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ចក្រភព​អង់គ្លេស​មាន​ប្រសាសន៍​ថា គាត់​រំពឹង​ថា​ករណី​ជំងឺ​កូ​វី​ដ​១៩ ជា​ច្រើន​អាច​នឹង​នៅ​តែ​មាន​រហូត​ដល់​យ៉ាង​ហោច​ណាស់​ឆ្នាំ​២០២១​។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍​នៅ​ក្នុង​សន្និសីទកាសែត​មួយ នៅ Downing Street ថា​៖ «​ខ្ញុំ​នឹង​មានការ​ភ្ញាក់ផ្អើល និង​រីករាយ​ខុសធម្មតា ប្រសិនបើ​យើង​ចាក​ចេញពី​ស្ថានភាព​បែប​នេះ​នៅ​រដូវរងារ និង​រដូវ​ផ្កា​រីក​នា​ពេល​ខាង​មុខ​។ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា វា​នឹង​មាន​ករណី​កូ​វី​ដ​១៩ ជា​ច្រើន​រាល​ដាល​យ៉ាង​ហោច​ណាស់​ដល់​ពេល​នោះ ហើយ​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា វិទ្យាសាស្ត្រ​អាច​ជួយ​សង្គ្រោះ​បាន​គ្រប់ពេលវេលា​»​។

នៅ​ថ្ងៃនេះ រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ថា នៅ​អង់គ្លេស​មាន​វិធាន​ការណ៍​រក្សា​គម្លាត​សង្គម​កាត់​មក​ត្រឹមតែ​១​ម៉ែត្រ ដែល​កាលពីមុន​ទាមទារ​ឱ្យ​មាន​ចម្ងាយ​២​ម៉ែត្រ​។ ទោះ​យ៉ាងណា សាស្ត្រា​ចារ្យ Whitty មាន​ប្រសាសន៍​ថា ប្រជាជន​គួរតែ​រក្សា​ចម្ងាយ ២​ម៉ែត្រ បើ​អាច​ធ្វើ​ទៅ​បាន​។

ដោយ​សំដៅ​ទៅ​លើ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​រាលដាល​ដូច​ជា ការ​ជៀសវាង​ការ​អង្គុយ​ទល់មុខ​គ្នា លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន គឺ​ផ្តោត​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ហើយ​វា​ពិតជា​មាន​សារៈសំខាន់ ដែល​បុគ្គល និង​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ