ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​សុខាភិបាល​អង់គ្លេស ប្រាប់​ឱ្យ​រដ្ឋាភិបាល​ត្រៀមខ្លួន​សម្រាប់​កូ​វី​ដ​រលក​​ទី​២

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មេដឹកនាំ​នៃ​វេជ្ជសាស្ត្រ​ថែទាំ និង​សុខភាព​សាធារណៈ​របស់​ចក្រភព​អង់គ្លេស កំពុង​ទទូច​ដល់​រដ្ឋាភិបាល​អង់គ្លេស ឱ្យ​បង្កើត​ការ​ត្រួតពិនិត្យ​អន្តរ​ភាគី ដើម្បី​ត្រៀម​សម្រាប់​រលក​ឆ្លង​កូ​វី​ដ​១៩…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មេដឹកនាំ​នៃ​វេជ្ជសាស្ត្រ​ថែទាំ និង​សុខភាព​សាធារណៈ​របស់​ចក្រភព​អង់គ្លេស កំពុង​ទទូច​ដល់​រដ្ឋាភិបាល​អង់គ្លេស ឱ្យ​បង្កើត​ការ​ត្រួតពិនិត្យ​អន្តរ​ភាគី ដើម្បី​ត្រៀម​សម្រាប់​រលក​ឆ្លង​កូ​វី​ដ​១៩ ទី​២​។ នេះ​បើ​យោង​តាម​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស (BMJ) កាលពី​ថ្ងៃ​អង្គា​រ៍​។

លិខិត​នោះ អំពាវនាវ​ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់ ដែល​វាយតម្លៃ​ការ​ត្រៀមលក្ខណៈ​របស់​ចក្រភព​អង់គ្លេស ក្នុង​ការ​ដោះស្រាយ​ជាមួយ​មេរោគ​ឆ្លង​មុន​ពេល​ចូល​ដល់​រដូវរងារ​។ មេដឹកនាំ​សុខាភិបាល​បាន​សរសេរ​ថា​៖ «​ក្នុង​នាម​ជា​ភាគី​ពាក់ព័ន្ធ​នឹង​អ្នកដឹកនាំ​វិជ្ជាជីវៈ​ពេទ្យ និង សុខភាព​សាធារណៈ ចក្រភព​អង់គ្លេស យើង​ជម្រុញ​ឱ្យ​មាន​អ្នក​បង្កើត​ការ​ពិនិត្យ​វាយតម្លៃ​បែប​នេះ​។ យើង​គិត​ថា មាន​ករណី​ចាំបាច់​សម្រាប់​ការ​វាយតម្លៃ​ជា​បន្ទាន់ នៃ​ការ​ត្រៀមខ្លួន​របស់​ជាតិ ដោយ​លទ្ធ​ផល​ដំបូង​មិន​មាននៅ​ខែសីហា​ទេ ហើយ​ថា​ការងារ​ទាំងអស់​គួរតែ​ត្រូវ​បញ្ចប់​នៅ​ចុងខែ​តុលា​»​។

មេដឹកនាំ​សុខាភិបាល​បាន​សរសេរ​ថា ការ​ពិនិត្យ​ឡើង​វិញ​គួរតែ​មើលទៅ​អនាគត​ជា​ជាង​ការ​ស្តី​បន្ទោស​ចំពោះ​កំហុស​កន្លង​មក ហើយ​គួរតែ​ផ្តោត​លើ​ចំណុចខ្សោយ​ទាំងនោះ ដែល​ត្រូវការ​សកម្ម​ភាព​ជា​បន្ទាន់ ដើម្បី​ការពារ​ការ​បាត់បង់​អាយុជីវិត និង​ស្តារ​សេដ្ឋកិច្ច​ឱ្យ​បាន​ពេញលេញ​និង​ឆាប់រហ័ស​។

លិខិត​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រធាន​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Royal នៃ​ទីក្រុង​ឡុ​ង​ដ៍ លោក Andrew Goddard ដែល​ជា​នាយក​មហាវិទ្យាល័យ Royal Nursing លោកស្រី Anne Marie Rafferty ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​សមាគម​វេជ្ជសាស្ត្រ​អង់គ្លេស លោក Chaand Nagpaul ដែល​ជា​និពន្ធ​នាយក​នៃ​ទស្សនាវដ្តី​វេជ្ជសាស្ត្រ Lancet និង លោក Richard Horton ដែល​ជា​និពន្ធ​នាយក​នៃ BMJ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ