វាជារឿងមួយដែលធ្វើអោយខ្ញុំចងចាំមិនភេច។ នោះគឺរឿងខ្មោចលងនៅពេលដែលខ្ញុំស្នាក់ ក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ ។
ពេលកំពុងតែដេកនោះ ស្រាប់តែមានខ្មោចស្រីបំពេរកូនម្នាក់ បានចូល មកលងខ្ញុំដោយបំពេរកូនយ៉ាងក្រលួច ។ វាធ្វើអោយខ្ញុំភ័យខ្លាចខ្លាំងណាស់ ហើយខ្ញុំបានព្យាយាមរត់ចេញពីបន្ទប់សណ្ឋាគារនោះ ។ ប៉ុន្តែខ្មោចបំពេរកូននោះកាចណាស់ ហើយបានពាំងមុខទ្វារបន្ទប់ និងរារាំងខ្ញុំមិនអោយចាកចេញពីបន្ទប់នោះបាន ។
ខ្ញុំប្រឹងរកគ្រប់វិធីហើយបានវ៉ែប្រញ៉ាយគ្នាជាមួយខ្មោចស្រីនោះ ដែលមានកូនង៉ែតនៅនឹងដៃ ។ ការប្រវាយប្រតប់គ្នានោះបានធ្វើអោយក្មេងនោះធ្លាក់ពីដៃខ្មោចស្រីនោះ ហើយបែកឈាម ។
ពេលនោះ វាបានធ្វើអោយខ្ញុំភ័យខ្លាំងណាស់ ហើយក្រោកក្រញ៉ាងឡើងពីដំណេក ហើយអង្គុយគ្រលំភួយក្នុងភាពភ័យខ្លាច ។ សក់ខ្ញុំបះ ហើយបេះដូងក្ឌុកក្ឌាក់ដើរលឿនខុសចង្វាក់ ដោយសារតែការភ័យខ្លាចរហូតដល់មិត្តភក្តិរបស់ខ្ញុំបានវិលត្រឡប់មកពីហូបបបរសពេលយប់ជ្រៅ ។
ពួកគេឃើញខ្ញុំគ្រលំភួយ ដោយភាពភ័យខ្លាច ។ ខ្ញុំបាននិយាយរឿងប្រាប់ ពួកគេអំពីឈុតឆាកដែលខ្ញុំបានវ៉ៃតប់ជាមួយខ្មោចនោះយ៉ាងសាហាវ ។
នៅយប់នោះ ពួកយើងទាំងអស់គ្នាភ័យខ្លាចណាស់ ហើយយើងមិនហ៊ានដេកបន្ទប់បែកគ្នាឡើយ ។ គ្នាយើងទាំងអស់មានគ្នា៦នាក់ ហើយយើងសម្រេចចិត្តដេកតែបន្ទប់តែមួយប៉ុណ្ណោះនៅយប់នោះ ។
ដំណើរកម្សានរបស់យើងទៅកាន់ខេត្តព្រះសីហនុ កាលពីពេលនោះបានបញ្ចប់ដោយនាំមកភ្នំពេញវិញជាមួយនឹងការភ័យខ្លាចខ្មោចលងដែលជាធម្មតាខ្ញុំមិនដែលសូវជឿឡើយពីរឿងខ្មោចលងនោះ ។ ខ្ញុំមិនដឹងថា អ្នកដទៃធ្លាប់ជួបរឿងហេតុដូចជា ខ្ញុំដែរឬទេ?
អត្ថបទនេះត្រូវបានសរសេរដោយផ្អែកលើការនិយាយប្រាប់ពីបុរសម្នាក់ដែលជួបប្រទះនឹងហេតុការណ៍នេះ ៕
ចែករំលែកព័តមាននេះ