ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរខ្សោយកម្លាំងជាងដុល្លារអាមេរិក លុយចិន និងជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះបានថយកម្លាំងជាង ប្រាក់ដុល្លារអាមេរិក ប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន នេះបើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃនេះបានថយកម្លាំងជាង ប្រាក់ដុល្លារអាមេរិក ប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន នេះបើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ដុល្លារអាមេរិក មានកម្លាំងជាងប្រាក់រៀលខ្មែរ ដោយ ១ដុល្លារ ស្មើនឹង ៤០៦៨ រៀល ដែលកាលពី ថ្ងៃម្សិលមិញ ១ដុល្លារអាមេរិកតែ ៤០៦៥ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះដែរសម្រាប់ហាងឆេងប្រាក់យន់ចិននៅថ្ងៃនេះក៏មានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចដែរដោយ ១យន់ចិន ទិញចូល ៥៧៦រៀល លក់ចេញ ៥៨២ រៀល ហើយកាលពីថ្ងៃ ម្សិលមិញ ទិញចូលត្រឹមតែ ៥៧៥ រៀល និងលក់ចេញតែ ៥៨១ រៀលប៉ុណ្ណោះ ។

ដោយឡែកអត្រាប្តូរប្រាក់យ៉េនជប៉ុនក៏មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរផងដែរ ដែល ១០០យ៉េនជប៉ុន ទិញចូល ៣៨២៤ រៀល លក់ចេញ ៣៨៦២ រៀល ខណៈកាលពីថ្ងៃ ម្សិលមិញ ទិញចូលត្រឹមតែ ៣៨០២ រៀល និងលក់ចេញតែ ៣៨៤០ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ