ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះជួយដោះស្រាយជីវភាព​ប្រជាពលរដ្ឋ​រងផលប៉ះពាល់ដោយ​កូវីដ​១៩​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ ដើម្បី​ជួយ​ដោះស្រាយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​គ្រួសារ​កុមារ​ក្រីក្រ​នៅ​តាម​ខ្នង​ផ្ទះ ក្នុង​ការ​ជួយ​ដោះស្រាយ​ជីវភាព​របស់​ពួក​គាត់​ក្នុង​កាលៈទេសៈ​ដែល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ដោយសារ​​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ សហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក​ជំទាវ…

ខេត្ត​មណ្ឌលគិរី​ ៖ ដើម្បី​ជួយ​ដោះស្រាយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​គ្រួសារ​កុមារ​ក្រីក្រ​នៅ​តាម​ខ្នង​ផ្ទះ ក្នុង​ការ​ជួយ​ដោះស្រាយ​ជីវភាព​របស់​ពួក​គាត់​ក្នុង​កាលៈទេសៈ​ដែល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ដោយសារ​​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ សហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក​ជំទាវ សម្បត្តិ សុ​គ​ន្ធា អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និង​លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្ត លោក ខឹ​ម សុ​ផុ​ន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត និង​គណៈប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​គ្រួសារ​កុមារ​តាម​ខ្នង​ផ្ទះ​ចំនួន​១០០​គ្រួសារ នៅ​ក្រុង​-​ស្រុក​ចំនួន​៣ ក្នុង​ខេត្តមណ្ឌលគិរី​។

លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្ត បាន​ធ្វើការ​អំពាវនាវ​សារ​ជា​ថ្មី​ទៀត ដល់​ប្រជាពលរដ្ឋ​កុំ​ភ្លេច​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង និង​បង្កើន​ការ​ការពារ​ជម្ងឺ​កូ​វី​ដ​-១៩ បើ​ទោះបីជា​ជំងឺ​ដ៏​កាច​សាហាវ​នេះ​មានការ​ថមថយ​នៅ​ប្រទេស​កម្ពុជា​ក៏​ពិតមែន តែ​វា​អាច​មាន​រលក​ទី​២​នៃ​ការ​រីក​រាលដាល​ខ្លាំង​ឡើង​វិញ បើ​ប្រជាពលរដ្ឋ​យើងម្នាក់​ៗ មិន​បន្ត​យកចិត្តទុកដាក់​ការពារ​ជំងឺ​នេះ​។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា ​យើង​អាច​ភ្លេច​ជំងឺ​កូ​វី​ដ​-១៩ តែ​ជំងឺ​កូ​វី​ដ​-១៩ មិន​ដែល​ភ្លេច​យើង​ឡើយ​។ ទន្ទឹម​នឹង​នោះ លោក អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​នានា ជា​ពិសេស​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ ដោយ ត្រូវ​ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​ក្រមា​នៅ​កន្លែង​សាធារណៈ និង​លាង​សម្អាត​ដៃ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ក្នុង​ន័យ​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

លោក​ជំទាវ សម្បត្តិ សុ​គ​ន្ធា អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​កុំ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូន​ៗ​។

សូម​បញ្ជាក់​ថា អំណោយ​នៅ​ក្នុង​យុទ្ធនា​ចុះ​សួរសុខទុក្ខ និង​ការ​ចែក​សម្ភារៈ​ប្រើប្រាស់ និង​ស្បៀង​ដល់​ប្រជាជន​ចំនួន​១០០​គ្រួសារ​គ្រួសារ ក្នុង​នោះ​ឃុំ​អរ​បួន ស្រុក​កោះ​ញែក​ ចំនួន​៤០​គ្រួសារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​ចំនួន​៣០​គ្រួសារ និង​នៅ​សង្កាត់រម​នា ក្រុង​សែន​មនោ​រម្យ​ចំនួន​៣០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ ទទួល បាន​អង្ករ ២០​គីឡូក្រាម ត្រីខ​១​យួរ​(១០​កំប៉ុង​) ប្រង​ឆា​១​ដប (​ចំណុះ​២​លី​ត្រ​) មី​១​កេះ ទឹកត្រី​១​យួរ (៦​ដប​) ទឹកស៊ីអ៊ីវ​១​យួរ (៦​ដប​) អំបិល ៤​គីឡូក្រាម សាប៊ូ​ដុំ ៤​ដុំ សាប៊ូម្សៅ ១​គីឡូក្រាម និង​ក្រមា​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ