ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ៥៦​ម៉ឺន​គ្រួសារ​នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​១ ចាប់ពី​ចុងខែ​មិថុនា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន ១​ពាន់​លាន​រៀល ឬ​ប្រមាណ ២៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន ១​ពាន់​លាន​រៀល ឬ​ប្រមាណ ២៥ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​សម្រាប់​ការ​បើក​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រភេទ ក្រ​១ និង​ក្រ ២ ដែល​មាន​ចំនួន ៥៦​ម៉ឺន​គ្រួសារ​ទូ​ទាំង​ប្រទេស ដែល​បាន​រង​គ្រោះ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ ដែល​នឹង​អនុវត្ត​ចាប់ពី​ស​ប្តា​ហ៍​ទី ៤ នៃ​ខែមិថុនា​នេះ​តែ​ម្តង ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មិថុនា​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​នេះ​នឹង​បើក​ផ្តល់​ជូន​គ្រួសារ​ក្រីក្រ​រៀង​រាល់​ស​ប្តា​ហ៍​ទី​៤ នៃ​ខែ​នីមួយ​ៗ តាម​រយៈ​ភ្នាក់ងារ​វី​ង ទូ​ទាំង​ប្រទេស ដែល​ការ​បើកប្រាក់​ជួយ​ពលរដ្ឋ​ក្រីក្រ​នា​ពេល​នេះ​ដែល​ការ​បើក​ជុំ​ទី​១ នឹង​ធ្វើ​នៅ​ខែមិថុនា និង​ខែកក្កដា ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ផង​ដែរ «​កម្មវិធី​ជំនួយ​សង្គម​នេះ​មិនមែន​មាន​លក្ខណៈ​ជា​អចិន្ត្រៃយ៍​នោះ​ទេ តែ​សម្រាប់​អំឡុង​ពេល​កូ​វី​ដ ១៩ » ។ ដូច្នេះ​នៅ​ពេល​ដែល​ផល​ប៉ះពាល់​កូ​វី​ដ​១៩ ធូរស្បើយ​នោះ​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​កម្ម​វី​ធី​នេះ ហើយ​បង្វែរ​សាច់ប្រាក់​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល ។

សម្តេច​ក៏​បាន​បន្ថែម​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ គឺ​សម្រាប់​សម្របសម្រួល​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាជន តែ «​នេះ​ជា​ជំនួយ​សង្គម​ក្នុង​ពេល​មាន​វិបត្តិ មិនមែន​ជា​ការ​ចិញ្ចឹម​របស់​រដ្ឋ​អចិន្ត្រៃយ៍​នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ