ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​៥​ខ្នង​ និង​ឃ្លាំង​១កន្លែង​​បាន​ទទួល​អំណោយ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​៥​ខ្នង​និង​ឃ្លាំងដាក់សម្ភាររោងការ​​១កន្លែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។ ​លោក​​អ៊ុំ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​៥​ខ្នង​និង​ឃ្លាំងដាក់សម្ភាររោងការ​​១កន្លែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

​លោក​​អ៊ុំ​ រាត្រី អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា​ ​ក្រោយពី​​ទទួល​ព័ត៌មាន​ថា ​ប្រជាពលរដ្ឋ​​ចំនួន​៦​គ្រួសារ​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​​មាន​ចំនួន​​៥​ខ្នង​ និង​ឃ្លាំង​ដាក់​សម្ភារៈ​រោង​ម្ហូប​ការ​១​​កន្លែង​នេះ​ ​លោក​មាន​ការ​​សោកស្តាយ​យ៉ាង​ខ្លាំង ហើយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យក៏​​​​បាន​នាំអំណោយ​ម​កចែកជូននា​ពេលនេះ ​។

​លោកអភិបាល​ខេត្ត​​បាន​បញ្ជាក់​ថា ​អគ្គី​ភ័យ​ដែល​ឆាបឆេះ​ផ្ទះ​​អស់​៥​ខ្នង​និង​ឃ្លាំង​ដាក់សម្ភារ​មួយកន្លែង​​ខាងលើ​​បាន​​កើតឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ បណ្តាលឱ្យ​​ខូចខាត​ផ្ទះ​សំបែង ​និង​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​ ​ចំណែក​ម្ចាស់​​ផ្ទះ​ដែល​រងគ្រោះ​រួម​មាន ១-​ឈ្មោះ ឈួ​ន ម៉ៅ ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ​ (​​មានសមាជិក​ក្នុង​បន្ទុកគ្រួសារ​៧​នាក់​) ២-​ឈ្មោះ សាំង រួម ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ (​​មានសមាជិក​ក្នុង​បន្ទុកគ្រួសារ​ចំនួន​១២​នាក់​) ៣-​ឈ្មោះ អឿ បូ​រី ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ ​(​មាន​សមាជិក​​ក្នុង​បន្ទុកគ្រួសារ​​ចំនួន២​នាក់​) ៤-​ឈ្មោះ វ៉ា​ន់ សាន់ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ (​មានសមាជិក​ក្នុង​បន្ទុកគ្រួសារ​​ចំនួន​៤​នាក់ ) ៥-​ឈ្មោះ មួ​ង ផេង​ហួរ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ (​មានសមាជិក​​ក្នុង​បន្ទុកគ្រួសារ​៣​នាក់​) ​និង​៦-​ឈ្មោះ មួ​ង សេង​គី ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ (សមាជិក​​ក្នុង​បន្ទុកគ្រួសារ​៤​នាក់​។

​លោក​ ​អ៊ុំ រាត្រី បាន​មាន​ប្រសាសន៍​ថា ​អំណោយ​ដែល​នាំ​យក​ចែក​ជូន​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ប្រេងឆា១​ដប ទឹកត្រី​១​យួរ ទឹកស៊ីអុី​វ​១​យួរ តង់​​១​ផ្ទាំង ធុង​ទឹក​១ កន្ទេល​ជ័រ​១ ឆ្នាំ​ង​បាយ​សម្ល​២ ចាន​៥ ស្លាបព្រា​៥ ភួយ​១ មុង​១ សា​រុង​​១ អាវយឺត​២ និង​ថវិកា​​៣០​ម៉ឺន​រៀល​ ចំណែក​​​រដ្ឋបាល​សាលាខេត្តឧបត្ថម្ភ​​បន្ថែម​​ក្នុង​១​គ្រួសារ​​ចំនួន​៥០​ម៉ឺន​រៀល រដ្ឋបាល​ស្រុក​មង្គល​បូ​រី​១​គ្រួសារ​ឧប​ត្ថ​ម្ភ​១៥​ម៉ឺន​រៀល លោក​ជំទាវ នួ​ម សុ​ភ័​ណ តំណាង​រា​ស្ត្រ​​មណ្ឌល​ខេត្តបន្ទាយមានជ័យឧបត្ថម្ភ​​ក្នុង​១​គ្រួសារ​ចំនួន​១០​ម៉ឺន​រៀល​ ៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ