ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Novak Djokovic ពោល​ពាក្យសុំ​ទោស​ ក្រោយ​ឆ្លង​​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ​វាយ​កូន​បាល់ (Tennis) លំដាប់​លេខ ១ ពិភពលោក Novak Djokovic បាន​ពោល…

អន្តរជាតិ ៖ កីឡាករ​វាយ​កូន​បាល់ (Tennis) លំដាប់​លេខ ១ ពិភពលោក Novak Djokovic បាន​ពោល សុំ​ទោស និង​បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ក្លាយជា​កីឡាករ Tennis ចុង​ក្រោយ​ដែល​តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​លេង​កម្មវិធី Adria Tour របស់ខ្លួន។

កីឡាករ Novak Djokovic

រឿងហេតុ​ដែល​នាំ​ឱ្យ​ផ្ទុះ​ការ​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​កីឡាករ Tennis លំដាប់​ពិភពលោក​ជា​ច្រើន បាន​ចូលរួម​កម្មវិធី​ប្រកួត​សប្បុរស ដែល​បង្កើត​ឡើង​ដោយ​កីឡាករ Novak Djokovic ផ្ទាល់​តែ​ម្តង​។

កីឡាករ Grigor Dimitrov

កំពូល​កីឡាករ​ជនជាតិ​ស៊ែ​ប​ខាងលើ​គឺជា​កីឡាករ​ចុង​ក្រោយ បន្ទាប់​ពី​កីឡាករ Grigor Dimitrov, Borna Coric និង Viktor Troicki ដែល​សុទ្ធតែ​បាន​ឆ្លង​វី​រុ​រ​នេះ ក្រោយ​ធ្វើការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី Adria Tour ។

កីឡាករ Borna Coric

កីឡាករ Novak Djokovic បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន ដោយ​បាន​និយាយ​ថា «​យើង​បាន​ធ្វើ​ខុស​។ វា​ពិតជា​លឿន​ពេក​ហើយ ដើម្បី​រៀបចំ​ការ​ប្រកួត​នេះ​។ ខ្ញុំ​ពិតជា​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រកួត​របស់​យើង ដែល​បាន​បង្ក​ឱ្យ​មាន​បញ្ហា​កើតឡើង​»​។

កីឡាករ Viktor Troicki

សូម​ជម្រាប​ជូន​ថា កម្ម​វី​ធី Adria Tour ត្រូវ​បាន​អ្នក​រៀបចំ​សម្រេច​លុប​ចោល​តែ​ម្តង បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ការ​ឆ្លង​របស់​កីឡាករ Grigor Dimitrov ដំបូង​គេ​។

Djokovic បាន​បន្ថែម​ថា «​ជា​អកុសល​ដោយសារ​តែ​ព្រឹត្តិការណ៍​ទាំងអស់​បាន​កើតឡើង យើង​បាន​សំរេច​ថា អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេល​នេះ គឺ​ការ​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព​នៃ​ការ​រាតត្បាត ក៏​ដូច​ជា​ការ​ព្យាបាល​អ្នក​ឆ្លង​វីរុស​នេះ ឱ្យ​បានជា​សះស្បើយ​» ៕ (ដកស្រង់​ចេញពី៖ BBC)