ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គិត​ថា​«​ក្រ​» ជា​វាសនា​នៅ​ក្នុង​សង្គម​ខ្មែរ​ត្រឹមត្រូវ​ទេ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

គួរ​ពិចារណា ៖ ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​បាន​យល់​ថា ភាព​ក្រីក្រ​ដែល​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​គឺជា​វាសនា ឬ​ក៏​ជា​បាបកម្ម ដែល​ពួក​គេ​បាន​សាង​ពី​ជាតិ​មុន​មក​។ តើ​ភាព​ក្រីក្រ​ជា​វាសនា​កំណត់​មក ឬ​ក៏​យ៉ាងណា? ការ​គិត​បែប នេះ​ត្រឹមត្រូវ​ឬទេ?…

គួរ​ពិចារណា ៖ ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​បាន​យល់​ថា ភាព​ក្រីក្រ​ដែល​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​គឺជា​វាសនា ឬ​ក៏​ជា​បាបកម្ម ដែល​ពួក​គេ​បាន​សាង​ពី​ជាតិ​មុន​មក​។ តើ​ភាព​ក្រីក្រ​ជា​វាសនា​កំណត់​មក ឬ​ក៏​យ៉ាងណា? ការ​គិត​បែប នេះ​ត្រឹមត្រូវ​ឬទេ? មនុស្ស​យើង​មិន​អាច​ជ្រើសរើស​កើតមក​ជា​អ្នកមាន ឬ​ក៏​អ្នកក្រ​បាន​ឡើយ​។ បើ​ពុំនោះ​គេ ពួក​គេ​នឹង​ជ្រើសរើស​កើតជា​កូន​អ្នកមាន​គ្រប់​គ្នា​។ នេះ​ជា​វាសនា​ដែល​យើង​បាន​ចាប់ជាតិ​។ ប៉ុន្តែ​កាលបើ យើង​រស់នៅ​រហូត​ដល់​ចាស់​ហើយ​នៅ​តែ​ក្រីក្រ​ទៀត​នោះ វា​មិនមែន​មក​ពី​វាសនា​ទេ​។

នោះ​គឺជា​លទ្ធផល នៃ​ការ​ខ្វះ​កិច្ច​ប្រឹងប្រែង​របស់​មនុស្ស​ម្នាក់​ៗ​ក្នុង​ការ​រៀនសូត្រ ធ្វើ​ការងារ និង​ប្រកប​មុខរបរ​។ ឧទាហរណ៍ យ៉ាង​ជាក់ស្តែង នៅ​ប្រទេស​កម្ពុជា​មហាសេដ្ឋី​ជា​ច្រើន​បាន​កើត​ចេញ​មក​ពី​ភាព​ក្រីក្រ តួយ៉ាង​ដូច​ជា​អ្នកឧកញ៉ា ម៉ុង ឫ​ទ្ធី​ជាដើម​។ ចំណែក​នៅ​ក្នុង​ពិភពលោក វា​ក៏​មាន​ឧទាហរណ៍​យ៉ាង​ច្បាស់លាស់​ដែរ​។ កំពូល​មហាសេដ្ឋី​ចិន​លោក ជែក​ម៉ា គឺ​មាន​ដើម​កំណើត​ចេញពី​ភាព​ក្រីក្រ​ធ្លាប់​សម្ភាសន៍ ធ្វើ​ការងារ​ជា​ច្រើន​កន្លែង មិន​ជាប់​ហើយ​ធ្លាប់ ធ្វើ​ត្រឹម​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​បាន​ក្លាយជា​កំពូល​មហាសេដ្ឋី​ពិភពលោក ក៏​ព្រោះតែ​លោក​ប្រឹង ប្រែង និង​ចាប់​យក​ឱកាស​ដែល​ផ្តល់​ដោយ​បច្ចេកវិទ្យា និង​អ៊ី​ន​ធើ​ណិ​ត​។

លោក ប៊ី​ល ហ្កេ​ត កំពូល​មហាសេដ្ឋី​ពិភពលោក ដ៏​ល្បីល្បាញ​បាន​និយាយ​ថា «​បើសិនជា​អ្នក​កើតមក​ក្រ នោះ​មិនមែន​ជា​កំហុស​របស់​អ្នក​ទេ ប៉ុន្តែ​បើសិនជា​អ្នក​ស្លាប់​ទៅ​វិញ​ក្រ នោះ​គឺជា​កំហុស​របស់​អ្នក​»​។ តើ​សម្តី​ដ៏​មាន​ន័យ​នេះ​ចង់​មាន​ន័យ​ថា​ដូច​ម្តេច? វា​មាន​ន័យ​ថា យើង​ក្រ ព្រោះ​យើង​មិន​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព ហើយ​មិន​ក្លាហាន​គ្រប់គ្រាន់​ពុះពារ​គ្រប់​ឧបសគ្គ និង​ហ៊ាន​ប្រថុយ​ក្នុង​ការងារ និង​មុខរបរ​។ ការ​គិត​ថា​ភាព​ក្រីក្រ​ជា​វាសនា ពី​ជាតិ​មុន​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ បាក់ទឹកចិត្ត ហើយ​មិន​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព ដើម្បី​កសាង​ជីវិត​មួយ​កាន់តែ​មាន​មានបាន និង​មាន​សុភមង្គល​។

ជា​លទ្ធផល​យើង​នឹង​នៅ​តែ​ផុងខ្លួន​នៅ​ក្នុង​ជ្រោះ​នៃ​ភាព​ក្រីក្រ​។ ដូច្នេះ បើ​ង​ចង់​ចាកចេញ ពី​ភាព​ក្រីក្រ ចូរ​នាំ​គ្នា​បោះបង់​ចោលការ​គិត​ថា​ក្រ​ជា​វាសនា​។ យើង​នាំ​គ្នា​ក្រោក​ឡើង ហើយ​ប្រឆាំង​នឹង​ភាព​ក្រីក្រ តាម​រយៈ​ការ​ប្រឹងប្រែង​រៀនសូត្រ ប្រឹង​ធ្វើ​ការងារ និង​ប្រឹង​ក្នុង​មុខ​ជំនាញ​ផ្សេង​ៗ​។ ចំណេះដឹង កិច្ច​ខិតខំ​ប្រឹងប្រែង មិន​ចេះ​នឿយហត់ ការ​កសាង​បណ្តាញ​មនុស្ស​ក្នុង សង្គម​យ៉ាង​ទូលំទូលាយ គួប​ផ្សំ​នឹង​ភាព​ស្មោះត្រង់ និង​ការ​ទទួលខុសត្រូវ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​លែង​ស្គាល់​ពា​ក្រ​ថា «​ក្រ​»៕ ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ