ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ ជា​បន្តបន្ទាប់​ប្រគល់​ឱ្យ​កម្ពុជា

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើ ការ​ដោះ​លែងឱ្យ​មាន​សេរីភាព វិញ​ជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​គឺ​នៅ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើ ការ​ដោះ​លែងឱ្យ​មាន​សេរីភាព វិញ​ជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​គឺ​នៅ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​សម្រេច​ដោះ​លេង​ឱ្យ​មាន​សេរីភាព​វិញ ទី​១-​ឈ្មោះ ផា កាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ពរ​ពក ឃុំ​ពរ​ពក ស្រុក​ស្ទោង ខេត្តកំពង់ធំ ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២៦ មេ​សា ២០១៧ ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​នៅ​ថ្ងៃ​ទី​២១ មិថុនា​។

និង ម្នាក់​ទៀត​ឈ្មោះ ធី ជេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រសើរ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​, ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៨ ហើយ​ដោះ​លែង​នៅ​ថ្ងៃ​ទី​២២ មិថុនា ២០២០​។ ទាំង​២​នាក់​ជាប់គុក​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​បានឱ្យ​ដឹង​ថា នៅមាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ​ជា​ញឹកញាប់​ផង​ដែរ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង ភាគច្រើន​ដោយឡែក​អ្នក​ឆ្លង​ដែន​ធ្វើ​ចំណាកស្រុក រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ស្ទើរតែ​ពុំ​មាន​នោះ​ទេ តែ​ទោះជា​បែប​ណា​នោះ​អ្នកទោសខ្មែរ​២​នាក់ រូប​នេះ​ក្រោយ​ពី​បាន​ទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់ ឆ្លង​ដែន​ខុសច្បាប់​បន្ត​ទៀត និង​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​។

គួ​រំលឹក​ថា អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​ចំនួន​២​នាក់​នេះ ដោយ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​កន្លង​មក​ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស ខ្មែរ​បញ្ជូន​ខ្លួន​ប្រគល់​ឱ្យ​កម្ពុជា​ជា​បន្តបន្ទាប់​ផង​ដែរ​៕ ដោយ ៖ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ