ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​នៅ​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់ ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

3 ឆ្នាំ មុន
  • ព្រះសីហនុ

រាជ​ធា​នៅ​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០…

រាជ​ធា​នៅ​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ថ្មី​ៗ​នេះ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​លោក​អនុសេនីយ៍ទោ ស វាសនា អត្តលេខ​៦៨០៤១ មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​រូបភាព​ដកហូត​ឋានន្តរស័ក្តិ និង បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយសារ​មូលហេតុ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

នេះ​បើ​យោង​តាម​ប្រកាស​ស្តី​ពី​ការ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ។

(ប៉ូលិសម្នាក់​ដែល​បោះ​ឯកសណ្ឋាន​ចោល​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​)

កាលពី​រសៀល​ថ្ងៃ​ទី​១២ មិថុនា ២០២០​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បំភ្លឺ​ថា អតីតមន្ត្រី​នគរបាល​ម្នាក់ បាន​យក​ឯកសណ្ឋាន​នគរបាល​របស់​ខ្លួន បោះចោល​នៅ​កា​រ៉ា​ស់​សាំង sokimex និង​Tela នោះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​អោយ​ការិយាល័យ​បុគ្គលិក ធ្វើការ​ណែនាំ ជា​ច្រើន​ដង​រួច​មក​ហើយ និង​បាន​ធ្វើការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ