ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Leicester City នឹង​ចុះ​កុងត្រា​លើ​ខ្សែបម្រើ​ប្រយុទ្ធ​កូនកាត់​ថៃ​-​បារាំង​ម្នាក់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្លិប Leicester City នៃ​លី​គ​កំពូល​អង់គ្លេស​ត្រូវ​បាន​រាយការណ៍​ថា កំពុង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​នាំ​យក​កីឡាករ​កូនកាត់​ថៃ​-​បារាំង Thanawat Suengchitthawon នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​កាសែត…

ប្រទេស​អង់គ្លេស ៖ ក្លិប Leicester City នៃ​លី​គ​កំពូល​អង់គ្លេស​ត្រូវ​បាន​រាយការណ៍​ថា កំពុង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​នាំ​យក​កីឡាករ​កូនកាត់​ថៃ​-​បារាំង Thanawat Suengchitthawon នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​កាសែត RMC Sport របស់​បារាំង​។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម ១៧​ឆ្នាំ ដែល​មាន​វ័យ ២០​ឆ្នាំ បច្ចុប្បន្ន​ជា​ខ្សែបម្រើ​ប្រយុទ្ធ​ក្នុង​ឈុត​បម្រុង​របស់​ក្លិប AS Nancy នៅ​លី​គ​លំដាប់​ទី​២​បារាំង ដែល​កុងត្រា​នឹង​ត្រូវ​ផុតកំណត់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ជា​យុវជន​ពោ​ពេញ​ទៅ​ដោយ​ទេព​កោសល្យ ក្លិប Leicester City ដែល​មាន​ម្ចាស់​ក្លិប​ជា​ជនជាតិ​ថៃ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Brendan Rodgers នឹង​ចុះ​កុងត្រា​ដើម្បី​នាំ​យក​យុវជន​រូប​នេះ មក​កាន់​ទឹក​អង់គ្លេស​ដោយ​គ្មាន​តម្លៃ​ខ្លួន​។

សូម​ជម្រាប​ថា គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​វ័យ ៤៧​ឆ្នាំ​ខាងលើ​របស់​ក្រុម​រហស្សនាម​កញ្ជ្រោង ចង់​បន្ថែម​ជម្រើស​ជា​ច្រើន ដើម្បី​នាំ​យក​កីឡាករ​ឆ្នើម​ៗ ត្រៀម​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​រដូវ​កាល​ក្រោយ ជា​ពិសេស​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Champions League រដូវ​កាល​ក្រោយ ខណៈ​បច្ចុប្បន្ន Leicester City កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​តារាង​ដោយ​មាន ៥៣​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម Cheslea ដែល​មាន ៥១​ពិន្ទុ ៕

ម្ចាស់​ក្លិប​លោក Aiyawatt Srivaddhanaprabha
គ្រូបង្វឹក Brendan Rodgers

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ