ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរ​វិទូ​៖ ក្មេង​ៗ​មិន​គួរ​មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា Bill Gates ទី​ពីរ​ទេ !

3 ឆ្នាំ មុន

អ្នកស្រី ចេ​ន ហ្គូ​ត​ដល (Jane Goodall) ជានរ​វិទូ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជុំវិញ​ពិភពលោក​បាន​និយាយ​ថា ក្មេង​ៗ​គួរតែ​ព្យាយាម​សម្រេច​បាន​ភាព​ជោគជ័យ​ដែល​មិន​ផ្តោត​សំខាន់​លើ​លុយ និង​កេរ្តិ៍ឈ្មោះ ។ លើស​ពី​នេះ​ទៅ​ទៀត…

អ្នកស្រី ចេ​ន ហ្គូ​ត​ដល (Jane Goodall) ជានរ​វិទូ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជុំវិញ​ពិភពលោក​បាន​និយាយ​ថា ក្មេង​ៗ​គួរតែ​ព្យាយាម​សម្រេច​បាន​ភាព​ជោគជ័យ​ដែល​មិន​ផ្តោត​សំខាន់​លើ​លុយ និង​កេរ្តិ៍ឈ្មោះ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​បាន​ប្រាប់​ដល់ CNBC Make It ថា ក្មេង​ៗ​មិន​គួរ​ព្យាយាម​ក្លាយជា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ទី​ពីរ​ទេ ។

អ្នកស្រី​បាន​ប្រាប់​មក​ថា មិន​មាន​នរណា​ម្នាក់​ត្រូវការ​លុយ​ច្រើន​ដល់​កម្រិត​ដូច​លោក ហ្គេ​ត​ស៍ និង​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ទេ ។

គួរ​បញ្ជាក់​ដែរ​ថា លោក បេ​សូ​ស និង​លោក ហ្គេ​ត​ស៍ បច្ចុប្បន្ន​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​លេខ​មួយ និង​លេខ​ពីរ​បើ​យោង​ទៅ​តាម Forbes ។ ប៉ុន្តែ​លោក​ហ្គេ​ត​ស៍ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​សប្បុរសជន​ដ៏​សកម្ម​មួយ​រូប ។ ក្នុង​ពេល​ថ្មី​ៗ​នេះ មូលនិធិ​សប្បុរសធម៌​របស់​លោក​បាន​បរិច្ចាគ ១.៦​ប៊ី​លាន​ដុល្លារ​ទៅ Gavi ដើម្បី​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ម​ស្រាប់​កូ​វី​ដ ១៩​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក បេ​សូ​ស បាន​បង្កើត​មូលនិធិ Bezos Earth Fund កាលពី​ខែកុម្ភៈ​ដែល​មាន​ថវិកា​សរុប ១០​ប៊ី​លាន​ដុល្លារ ។ ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​បាន​បរិច្ចាគ ១០០​លាន​ដុល្លារ​ផង​ដែរ​ដល់​អង្គការ Feeding America ដើម្បី​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ។
ប៉ុន្តែ​អ្នកស្រី ហ្គូ​ត​ដល បាន​ប្រាប់​មក​ថា ក្មេង​ៗ​គួរតែ​មាន​គោលដៅ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ពិតប្រាកដ និង​អនុញ្ញាត​ឲ្យ​ខ្លួន​កំណត់​នូវ​ស្តង់ដារ​សម្រាប់​ភាព​ជោគជ័យ​ខុស​ប្លែក​ពី​អ្នក​ដទៃ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​បាន​ចែករំលែក​ដោយ​យោង​តាម​ការ​តាមដាន​មើល​សត្វ​ស្វា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ថា ការ​គាំទ្រ​ពី​អាណាព្យាបាល​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ។

អ្នកស្រី​បាន​ប្រាប់​មក​ថា មនុស្ស​ជា​ច្រើន​បាន​ប្រាប់​អ្នកស្រី​ថា​ពួក​គេ​ចង់​ជោគជ័យ​ដូច​អ្នកស្រី​ដែរ និង​បាន​សុំ​ដំបូន្មាន​ពី​អ្នកស្រី​ជាដើម ។ ប៉ុន្តែ​អ្នកស្រី​បែរជា​ប្រាប់​ទៅ​ពួក​គេ​ថា វា​មិន​គួរ​ជា​គោលដៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត​អ្នកស្រី​បាន​និយាយ​ថា​អ្នកស្រី​ប្រហែលជា​បោះបង់​ចោល​ហើយ​ប្រសិនបើ​អ្នកស្រី​ដឹង​ថា​អ្នកស្រី​និង​ល្បីឈ្មោះ និង​ជោគជ័យ​ដូច​សព្វថ្ងៃ ព្រោះ​អ្នកស្រី​មិន​ដែល​មាន​គោលដៅ​ទាំងនេះ​ទេ ។ ផ្ទុយ​មក​វិញ​អ្នកស្រី​គ្រាន់តែ​ចង់​សិក្សា​ពី​សត្វ​ស្វា ដូច្នេះ​ទើប​អ្នកស្រី​ព្យាយាម​បន្ត​ការ​សិក្សា​រហូត​ក្លាយជា​បណ្ឌិត​ម្នាក់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ