ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា​ ត្រូវ​​​តុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ​លើ​បណ្តឹង​លោក​ជំទាវ២​រូប​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​បឋម​ពី​តុលាការ​បាន​ឲ្យ​ដឹង​ថា ​នា​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នេះ លោក សឿ ឡង​ឌី…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​បឋម​ពី​តុលាការ​បាន​ឲ្យ​ដឹង​ថា ​នា​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នេះ លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​​ចេញ​ដីកា​កោះហៅ​តារាចម្រៀង​ជើង​ចាស់​ល្បីឈ្មោះ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដើម្បី​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ លើ​បណ្តឹង​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​លោក​ជំទាវ ហង្ស បុរី ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដីកាកោះ​បាន​កំណត់​ពេលវេលា​ឲ្យ​តារាចម្រៀង​​មេម៉ាយ​​កូន​ពីរ​ដែល​ជា​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ម៉េ​ង កែវ​ពេជ្រ​ច​ន្តា ចូល​មក​កាន់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ខាង​មុខ​នេះ ដោយ​ក្នុង​នោះ​តម្រូវ​ឲ្យ​សា​ម៉ី​ខ្លួន​នាំ​មក​នូវ​ឯក​សារ​ពាក់​ពន្ធ​គ្រប់​គ្រាន់បើ​មាន ដើម្បី​ដាក់​ជូន​តំណាង​អយ្យការ សម្រាប់​ការពារ​លើ​បណ្តឹង​របស់​លោក​ជំទាវ​ទាំងពីរ ។

ដីកា​បាន​កំណត់​ឲ្យ​ចុងចោទ​ចូលខ្លួន​វេលា​ម៉ោង​៨ ព្រឹក ថ្ងៃ​ទី ០៩ ខែកក្កដា ដើម្បី​សាកសួរ​លើ​បណ្តឹង​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត នឹង​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ដដែល ចូលខ្លួន​បំភ្លឺ​លើ​បណ្តឹង​របស់​លោក​ជំទាវ ហង្ស បុរី ។ ដូច្នេះ​តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ ពេជ្រ​ចិន្តា ត្រូវ​ចូល​តុលាការ​ពេញ​មួយ​ថ្ងៃ​ទី​៩ ខែកក្កដា នោះ​តែ​ម្តង ។

សូម​រម្លឹក​ថា អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​ជា​អ្នកសិល្បៈ​ពោរពេញ​ដោយ​សមត្ថភាព​ទាំង​ចម្រៀង​​សម័យ បុរាណ និង​ប្រពៃណី​យ៍ កំពុង​ពើបប្រទះ​នូវ​ពាក្យបណ្តឹង​ប្តឹង​ដោយ​ស្ត្រី​មាន​ឋានៈ​ជា​ជំទាវ​ចំនួន​៣​រូប​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ក្រោយ​ពី​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហាញ​ពី​ដើមចម​នៃ​ការ​លែងលះ​ជាមួយ​ប្តី​ដែល​មាន​ឋានៈ​ខ្ពស់​នោះ ។

តារា​ស្រី​រូប​នេះ​រួមរឹត​នឹង​បណ្តឹង ៣ ផ្សេង​ៗ​គ្នា រួម​មាន​ ៖

១- បណ្តឹង​របស់ ជំទាវ រស់ សោ​ភ័​ណ្ឌ ភរិយា​បច្ចុប្បន្ន​របស់​លោក មួ​ង ឃី​ម ប្តឹង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ ១០០ រៀល តែ​ស្នើ​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ធ្វើការ «​សុំ​ទោស​ជា​សាធារណៈ​» ដែល​ពាក្យបណ្តឹង​បាន​ដាក់​ចូល​តុលាការ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី ២៨ ឧសភា ឆ្នាំ​២០២០ ។

២- បណ្តឹង​របស់​ជំទាវ ហង្ស បូ​រី ប្តឹង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​គូកន ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដាក់​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ​២០២០ ។

៣- បណ្តឹង​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ប្តឹង​ចោទ​តារាចម្រៀង​រូប​នេះ​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​អោយ​មានការ​រើសអើង​» ដាក់​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី ១៦ ខែមិថុនា និង​បាន​សំណូមពរ​អោយ​តុលាការ ផ្តន្ទាទោស​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បក្ខពួក​ទៅ​តាម​ច្បាប់ និង​សុំ​ទាមទារ​សំណង​​ជំងឺ​ចិត្ត​តាម​ច្បាប់​កំណត់ ។

កោះសន្តិភាព​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ ទុក​ពេល​ឲ្យ​តុលាការ​ធ្វើ​កិច្ច​ការងារ​តាម​នីតិវិធី​ចុះ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ