ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អបអរសាទ​គណបក្ស​ប្រជាជន​កម្ពុជា​រំលឹក​ខួប​លើក​ទី​៦៩​ឆ្នាំ ហើយ​ប្តេជ្ញា​រក្សា​ចំណងមិត្តភាព​កាន់តែ​ល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ចូលរួម​អបអរ​សារ​ទ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រារព្ធ​ខួប​លើក​ទី​៦៩​ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ថ្ងៃ​២៨ មិថុនា ២០២០ ។…

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ចូលរួម​អបអរ​សារ​ទ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រារព្ធ​ខួប​លើក​ទី​៦៩​ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ថ្ងៃ​២៨ មិថុនា ២០២០ ។ យោង​តាម​សារលិខិត​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្ម​នី​ស្ត​វៀតណាម នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ បាន​អបអរសាទរ គោរព​ជូន គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី ៦៩​ឆ្នាំ​នៃ​១៩៥១ – ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ។

លិខិត​បាន​លើក​ឡើង​ថា​វៀតណាម​សូម​ផ្ញើ​ជូន ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ ឆ្នាំ​២០២០) គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្ម​នី​ស្ត​វៀតណាម និង​ប្រជាជន​មនោសញ្ចេតនា​ដ៏​ស្និទ្ធស្នាល​រាក់ទាក់ និង​ពាក្យពេចន៍​ជូនពរ​ដ៏​កក់ក្តៅ​បំផុត​ចំពោះ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាជន​កម្ពុជា ។

ប្រភព​បាន​បន្ត​ថា គណបក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​ប្រជាជន​វៀតណាម សូម​ចូលរួម​អបអរសាទរ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំ​របស់​បណ្តា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​សកម្ម ភាព​យ៉ាង​សកម្ម ជា​ច្រើន​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​មហា​ជំងឺ រាតត្បាត​កូ​វី​ដ​១៩ និង​ក្នុង​ការ​អនុវត្ត​ភារៈ កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ផង​នា​ពេល​កន្លង​មក​។

លិខិត​ក៏​បាន​លើក​ឡើង​ថា​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ឆ្លើយ​តប​នឹង​មហា​ជំងឺ​កូ​វី​ដ​១៩ គណបក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​ប្រជាជន​វៀតណាម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​រដ្ឋ និង​ប្រជាជន​កម្ពុជា ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​វៀតណាម ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ទាំង​ក្របខ័ណ្ឌ អាស៊ាន ដើម្បី​នាំ​មក​នូវ​លទ្ធផល​វិជ្ជមាន គួរ​អោយ​កត់សម្គាល់​ក្នុង​ប្រទេស​និ​មួយ​ៗ នា​ពេល​នេះ ដូច​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ ជាមួយ​គ្នា​គឺ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជំនះ​លើ​គ្រប់ការ​លំបាក និង​បញ្ហា​ប្រឈម​ដើម្បី​ដណ្តើម​យកជ័យ​ជំនះ​ដ៏​ត្រចះត្រចង់​ក្នុង​បុព្វហេតុ​តស៊ូ​ដណ្តើម​ឯករាជ្យ​ជាតិ វាយ​ផ្តួល​រលំ​ពួក ប្រល័យពូជសាសន៍ និង​រស់​ឡើង​វិញ​របស់​ប្រទេស​កម្ពុជា​ក៏​ដូច​ជា ក្នុង​ការ​តស៊ូ រំដោះ​វៀតណាម​ភូមិភាគ​ខាងត្បូង ដើម្បី​ឈាន​ដល់​ការ​ឯករាជ្យ​ជាតិ​ទាំងមូល​របស់​ប្រទេស​វៀតណាម កាលពី​អតីតកាល និង​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នីមួយ​ៗ​នា​ពេល​បច្ចុប្បន្ន ។

លិខិតបញ្ជាក់​ថា ៖« យើងខ្ញុំ​មាន​ក្តី​ជឿជាក់​យ៉ាង មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​គណ បក្ស​ប្រជាជន​កម្ពុជា ប្រទេស​កម្ពុជា​នឹង​បន្ត​សម្រេច​បាន​សមិទ្ធផល​ថ្មី​ៗ​ដែល​ធំធេង​ជាង​នេះ​ទៅ​ទៀត ដើម្បី​នាំ​មក​ការ​អភិវឌ្ឍន៍​ប្រកបដោយ​វិបុលភាព ជូន​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា​ដែល​ក្នុង​នោះ​តួនាទី និង​កិត្តិ​យា​នុ​ភាព​របស់​ប្រទេស​កម្ពុជា​កាន់តែ​បាន​លើកតម្កើង​លើ​ឆាក​អន្តរជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​» ។ លិខិត​បន្ថែម​ថា គណបក្ស​កុ​ម្មុនី​ស្ត​វៀតណាម​មាន​គោល​ជំហរ​ដោយ​ឥត​ងាករេ គឺ​មានការ​គោរព​និង ពូន​ជ្រំ​ជា​និច្ច​នូវ ចំណង​សាមគ្គីភាព​មិត្តភាព​រវាង​គណបក្ស​និង​ប្រជាជន​នៃ ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ហើយ​ចាត់ ទុក​នេះ​គឺជា ទ្រព្យសម្បត្តិ​រួម​ដ៏​មាន​តម្លៃ​របស់​ប្រទេស និង​ប្រជាជាតិ​យើង​ទាំង​ពីរ ។

លិខិត​បាន​សង្កត់ធ្ងន់​ថា បក្ស​រដ្ឋ និង​ប្រជាជន វៀតណាម​នឹង​ខិតខំ​អស់ពី​កំលាំងកាយ​ចិត្ត ប្រជាជន​កម្ពុជា​ដើម្បី​ថែ​ជា​ប្រពៃណី​របស់​ខ្លួន​ដើម្បី​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រដ្ឋ និង​រក្សា និង​ពូន​បន្ថែម​ទៀត​នូវ​ចំណង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​កម្ពុជា​-​វៀតណាម​អោយ​កាន់តែ​ស្រស់បំព្រង​រឹង​មាំ​ជា​និច្ច​និរន្ត​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ