ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​​​បាន​ហើយ សំបុក​ល្បែង​ដុះ​ស្លែ​ជល់​មាន់ ​និង​អាប៉ោង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖​បន​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​កន្លែង ដែល​តែងតែ​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន និង​ប​ម្លា​ស់​ទី​ទៅ​តាម​រដូវ​កាល ទីបំផុត​អស់លក្ខណ៍ ត្រូវ​បាន​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម…

ខេត្តកំពង់ធំ ៖​បន​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​កន្លែង ដែល​តែងតែ​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន និង​ប​ម្លា​ស់​ទី​ទៅ​តាម​រដូវ​កាល ទីបំផុត​អស់លក្ខណ៍ ត្រូវ​បាន​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ជល់មាន់ និង​បង្កប់​អាប៉ោង​ខាងលើ​នេះ ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចុះ​បង្ក្រាប​ជាក់ស្តែង មាន​លក្ខណៈ​ជា​បន​ល្បែង​ចល័ត ដែល​បាន​គៀងគរ​គ្នា​ពី​គ្រប់​ទិស​ទី​ក្នុងភូមិ និង​ក្រៅ​ស្រុក​មក​លេង​ពពាក់ពពូន ។

កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៤​នាក់ ក្រៅពី​នោះ​រត់គេច​ខ្លួន​អស់ រួម​ជាមួយនឹង​វត្ថុ​តាម​រួម​មាន​៖ គ្រាប់​អាប៉ោង​២ មាន់​ជល់​៣​ក្បាល ម៉ូតូ​១៥​គ្រឿង និង​សង្វៀន​បញ្ជល់មាន់​១ ។ ក្រោយ​ពី​បង្ក្រាប សមត្ថកិច្ច​បាន​ប្រមូល​វត្ថុ​តាង​ទាំង​អស់នោះ នាំ​យក​មក​រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច ដើម្បី​រង់ចាំ​ឲ្យ​សា​ម៉ី​ខ្លួនចូល​មក​ដោះស្រាយ​តាម​នីតិវិធី់ ។

ពលរដ្ឋ​និយាយ​ថា ល្បែងស៊ីសង​ទាំង​អស់នេះ​ហើយ ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ បណ្តាល​ឲ្យ​មាន​អំពើ​ចោរកម្ម​ផ្សេង​ៗ​ដូច​ជា​៖ ចោរលួច ចោរប្លន់ បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ និង​ប៉ះពាល់​ដល់​ការ​អនុវត្ត​នូវ​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ