ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ​អំពាវនាវ​ឲ្យ​បង្កើន​ផលិតកម្ម​ថ្នាំ DEXAMETHASONE ព្យាបាល​អ្នក​ជំងឺ​​ឆ្លង​វីរុស

3 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក ៖ អគ្គ​លេខាធិ​ការ​អង្គការ​សុខភាព​ពិភព WHO បាន​អំពាវនាវកាលពី​ថ្ងៃ​ទី​២២ មិថុនា ឲ្យ​បង្កើន​ផលិតកម្ម​ពិភព​លោក​ថ្នាំ DEXAMETHASONE ជា​ថ្នាំ​​ព្យាបាល​ការ​រលាក​ធ្ងន់ធ្ងរ​នៃ​គ្រួសារ​ថ្នាំ STEROIDE…

អង្គការ​សុខភាព​ពិភពលោក ៖ អគ្គ​លេខាធិ​ការ​អង្គការ​សុខភាព​ពិភព WHO បាន​អំពាវនាវ
កាលពី​ថ្ងៃ​ទី​២២ មិថុនា ឲ្យ​បង្កើន​ផលិតកម្ម​ពិភព​លោក​ថ្នាំ DEXAMETHASONE ជា​ថ្នាំ​​ព្យាបាល​ការ​រលាក​ធ្ងន់ធ្ងរ​នៃ​គ្រួសារ​ថ្នាំ STEROIDE ដែល​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស COVID-19 ។

ប្រមុខ WHO លោក TEDROS ADHANOM GHEBREYESUS ប្រកាស​ថា ក៏​ទោះបី​បណ្ដា​ទិន្នន័យ​នៅ​បឋម​ក្ដី​ក៏​ការ​រក​ឃើញ​នា​ពេល​ថ្មី​ៗ​នេះ​ថា ថ្នាំ DEXAMETHASONE អាច​ជួយ
សង្គ្រោះ​អាយុជីវិត​បណ្ដា​អ្នក​ជំ​ងឹ​ឆ្លង​វីរុស​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បាន​ផ្ដល់​ហេតុផល​ពី​ភាព​ចាំបាច់​នៃ​ការ​ប្រើ​ថ្នាំ​នោះ ។

លោក​បន្ត​ថា​ការ​បង្កើន​ផលិតកម្ម​ព្រមទាំង​ការ​ចែកចាយ​ថ្នាំ​នោះ​ដោយ​ឆាប់រហ័ស និង​មាន​លក្ខណៈ​ស្មើភាព​លើ​ពិភពលោក​ទាំងមូល តំណាង​ឲ្យ​ភាព​ចាំបាច់​មួយ ។ សំណើ​ត្រូវ​បាន​ធ្វើ​រួច​ហើយ​ក្រោយ​ពិនិត្យ​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​សាកល្បង​ដែល​ធ្វើ​នៅ​ប្រទេស​អង់គ្លេស ។ ពិតជា​រីក​រាយ​ដែល​នោះ​ជា​ថ្នាំ​ដែល​មិន​មាន​តម្លៃ​ខ្ពស់ ហើយ​មាន​ក្រុមហ៊ុន​ផលិត​ជា​ច្រើន​លើ​ពិភពលោក​ទាំងមូល ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ជាក់​ថា ក្រុមហ៊ុន​ទាំងនោះ​អាច​ជម្រុញ​ផលិត​កម្ម។

ទោះបី​យ៉ាងណា​ប្រមុខ WHO រំឭក​ថា វា​សំខាន់​ដែល​ត្រូវ​ត្រួតពិនិត្យ​គុណភាព​ផលិតកម្ម ព្រោះ​មាន​គ្រោះថ្នាក់​ខ្ពស់​ដែល​បណ្ដា​ផលិតផល​ក្លែងក្លាយ​ឬ​មិន​ឆ្លើយ​តប​តាម​បណ្ដា​បទដ្ឋាន​អាច​បន្លំ​លក់​នៅ​លើ​ទីផ្សារ ។ តម្លាភាព​និង​ការ​ត្រួត​ពិនិត្យ​ជាប់​ជា​ប្រចាំ​នឹង​ចាំបាច់ ។ ម្យ៉ាងវិញទៀត​ថ្នាំ DEXAMETHASONE ត្រូវ​ប្រើប្រាស់​សម្រាប់​តែ​បណ្ដា​អ្នកជំងឺ​ធ្ងន់​ឬ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ក្រោម​ការ​តាមដាន​សង្គ្រោះ​បន្ទាន់ ។ ពុំ​មាន​ភស្ដុ​តាង​ណាមួយ​ដែល​ថា​ថ្នាំ​នេះ​មាន
ប្រសិទ្ធភាព​សម្រាប់​បណ្ដា​អ្នកជំងឺ​ស្រាល​ឬ​សម្រាប់​បង្ការ​ឡើយ ។

នា​ថ្ងៃ​ទី​២២ មិថុនា​ដែរ​ប្រមុខ WHO បាន​ព្រមាន​ថា លើ​រណសិរ្ស​វីរុស COVID-19 ដំណឹង​ល្អ​នានា​ទទួល​បាន​ពី​ប្រទេស​មួយ​ចំនួន តែ​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​ព្រោះ​លើ​ពិភពលោក​ការ​ឆ្លង
វីរុស​​នោះ​នៅ​មិន​ទាន់​ចុះ​ថយ​ឡើយ និង​នៅ​បន្ត​ឆ្លង​លឿន ។ លោក​ថា​ត្រឹម​ជាង​៣​ខែ ចំនួន​អ្នក​ឆ្លង​មាន​ដល់​១​លាន​នាក់​ដំបូង ហើយ​អ្នក​ឆ្លង​១​លាន​នាក់​ចុង​ក្រោយ​មាន​ត្រឹមតែ​អំឡុង​ពេល​៨​ថ្ងៃ
ប៉ុណ្ណោះ ។ បែប​នេះ​បង្ហាញ​ថា​ការ​ឆ្លង​បន្ត​មាន​លឿន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ