ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​ដើមទុន តែ​វិនិយោគ​ដោយ​ខ្វះ​បញ្ញា​ចំនេះ និង​ជំនាញ​នឹង​បរាជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ភាគច្រើន​តែងតែ​ពោល​ថា ពួក​គាត់​មាន​តែ​គំនិត​ច្រើន​ក្នុង​ការ​រកស៊ី តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ គឺ «​អត់​មាន​ដើមទុន​» ដើម្បី​ចាប់ផ្តើម​នូវ​មុខរបរ​ដែល​ខ្លួន​បាន​គិត​នោះ ខណៈ​បងប្អូន​ខ្លះ​ទៀត​និយាយ​ថា បើ​គេ​ជា​អ្នកមាន​មាន​លុយ​ស្រាប់​ដល់​ពេល​មានគំនិត…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ភាគច្រើន​តែងតែ​ពោល​ថា ពួក​គាត់​មាន​តែ​គំនិត​ច្រើន​ក្នុង​ការ​រកស៊ី តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ គឺ «​អត់​មាន​ដើមទុន​» ដើម្បី​ចាប់ផ្តើម​នូវ​មុខរបរ​ដែល​ខ្លួន​បាន​គិត​នោះ ខណៈ​បងប្អូន​ខ្លះ​ទៀត​និយាយ​ថា បើ​គេ​ជា​អ្នកមាន​មាន​លុយ​ស្រាប់​ដល់​ពេល​មានគំនិត គឺ​ចេញ​រកស៊ី​បាន​តែ​ម្តង គឺ​ចេះ​តែ​ដុះ​ឡើង​ទៅ​មុខ ។

យ៉ាងណាមិញ​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា មាន​ត្រឹមតែ​ដើមទុន​មិនមែន​មាន​ន័យ​ថា គ្រប់គ្រាន់​នោះ​ទេ ។ ត្រង់នេះ​មាន​ន័យ​ថា «​មាន​ដើមទុន​ខ្វះ​បញ្ញា​ដូច​ស្វា​បាន​ដូងខ្ចី មិនដឹង​ធ្វើ​យ៉ាងណា​បាន​ឆី​របស់​ឆ្ងាញ់ ។ ដូច្នេះ​បើ​ចង់​កសាង​ទ្រព្យធន​ត្រូវ​កសាង​គ្រឹះ (​ចំណេះ ជំនាញ​) អោយ​រឹង​មាំ​ជា​មុន​សិន​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ង៉េ​ត ជូ ។

នៅ​ពេល​សាកសួរ​ថា តើ​គួរ​មានចំនេះ និង​ជំនាញ​អ្វី​ទើប​ហៅ​ថា ជា​ការ​ចាប់ផ្តើម​រកស៊ី​ប្រកបដោយ​បញ្ញា និង​ទុន​គ្រប់គ្រាន់​នោះ​លោក ង៉ែត ជូ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​មានចំណេះ​ជំនាញ​ហ្នឹង គឺ​ចំនេះ​ជំនាញ​ទាក់ទង​ជាមួយនឹង​មុខរបរ ឬ​ក៏​ជំនួញ​ដែល​ខ្លួន​ចង់​ធ្វើ ។ ឧទាហរណ៍​អ្នក​ចង់​បើក​ភោជនីយដ្ឋាន ត្រូវ​មានចំនេះ​ដឹង​អំពី​តម្រូវការ អតិថិជន ទីផ្សារ ទាក់ទង​នឹង​អាហារ ហើយ​ក៏​ត្រូវ​មាន​ជំនាញ​ខាង​គ្រប់គ្រង​ធនធានមនុស្ស ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ជំនាញ​ក្នុង​ការ​ចាត់ចែង​អី​ទូទៅ​ជាដើម​» ។

លោក​បាន​បន្ត​ថា បើសិន​អ្នកមាន​ទុន​អាច​បង្កើត​រោងចក្រ​ផលិត​ស្វាយចន្ទី​បាន ដូច្នេះ​ទាមទារ​ត្រូវ​មានចំនេះ​ដឹង​ពី​ទីផ្សារ​ស្វាយចន្ទី​យ៉ាងម៉េច បច្ចេកទេស​ផលិត និង​ការ​វេច​ខ្ចប់​យ៉ាងម៉េច​ធ្វើ​ទីផ្សារ​យ៉ាងម៉េច គឺ​ត្រូវ​តែ​ច្បាស់លាស់ នោះ​ទើប​មិន​ផុង​លុង​នឹង​ការ​បរាជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ