ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ និង​សិស្ស​ព្រលឹង​ចុង​សក់ ក្រោយ​​ប្រទះ​ឃើញ​គ្រាប់ជាប់​​របង​សាលា

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សិស្សសាលា​អនុ​វិទ្យាល័យ​ទំនប់​ដាច់ បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​មិន​ទាន់​ផ្ទុះ​៣​គ្រាប់ ដែល​ស្ថិត​នៅ​ជាប់​របង​សាលារៀន ក្បែរ​គល់ឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សិស្សសាលា​អនុ​វិទ្យាល័យ​ទំនប់​ដាច់ បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​មិន​ទាន់​ផ្ទុះ​៣​គ្រាប់ ដែល​ស្ថិត​នៅ​ជាប់​របង​សាលារៀន ក្បែរ​គល់ឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​សាលា​រៀន​អនុ​វិទ្យាល័យ​ទំនប់​ដាច់ ស្ថិត​ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ និង​សិស្សសាលា​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ ក៏​បាន​មក​រាយការណ៍​ដល់​សមត្ថកិច្ច ។ ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រា យ​ការណ៍​រួច​មក ខណៈនោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ផង​ដែរ​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​២​កន្លែង​នៅ​ដាច់​ដោយឡែក​ពី​គ្នា គឺ​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​គល់ឈើ​ជាប់​របង​សាលារៀន​អនុ​វិទ្យាល័យ​ជា​ប្រភេទ​គ្រាប់​៦០​មី​លី​ម៉ែត្រ និង​២​គ្រាប់​ផ្សេង​ទៀត​ស្ថិត​នៅ​វាលស្រែ​ក្បែរ​របង​សាលា​ផង​ដែរ ជា​ប្រភេទ​គ្រាប់​បេ​៦២​មាន​ចំនួន​២​គ្រាប់​។

ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​រួចរាល់​ហើយ សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ហេ​ឡូ​ត្រាស ដើម្បី​មក​ទទួលយក​គ្រាប់​ទាំងនោះ​ទៅ​កំទេច​ចោល​។

គួ​រំលឹក​ថា ការ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង និង​គ្រាប់​មីន​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ គឺ​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ខេត្ត​បាន​ប្រទះ​ឃើញ​ជា​ច្រើន​លើក​ជា​ច្រើន​សារ​មក​ហើយ នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ