ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ហាង​ខារ៉ាអូខេ និង​​ម៉ាស្សា​មួយ​ចំនួន​លួច​បើក​ឡើង​វិញ​តែ​មន្ត្រី​សាលាក្រុង​ថាមិន​ពិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​ម៉ាស្សា ស្ប៉ា កន្លែង​ហាត់ប្រាណ និង​ខារ៉ាអូខេ មួយ​ចំនួន ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​លួច​បើក​អាជីវកម្ម​ឡើង​វិញ​ស្ងាត់​ៗ ខណៈ​បម្រាម​បិទ​អាជីវកម្ម​ទាំង​អស់នោះ…

រាជធានី​ភ្នំពេញ ៖ ហាង​ម៉ាស្សា ស្ប៉ា កន្លែង​ហាត់ប្រាណ និង​ខារ៉ាអូខេ មួយ​ចំនួន ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​លួច​បើក​អាជីវកម្ម​ឡើង​វិញ​ស្ងាត់​ៗ ខណៈ​បម្រាម​បិទ​អាជីវកម្ម​ទាំង​អស់នោះ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​មិន​ទាន់​លើកលែង​នោះ​ឡើយ ។

រូបតំណាង

ប្រភព​ព័ត៌មាន​បាន​អះអាង​ថា នៅ​ភ្នំពេញ មាន​ហាង​ម៉ាស្សា ស្ប៉ា និង​កន្លែង​ហាត់ប្រាណ​ខ្លះ បាន​បើក​អាជីវកម្ម​ឡើង​វិញ ដូច​នៅ​ក្នុង​ខណ្ឌទួលគោក និង​ឬ​ស្សី​កែវ​ជាដើម ។

ចំណែក​នៅ​តាម​បណ្តាល​ខេត្ត​ខ្លះ សេវា​កម្សាន្ត ដូច​ជា បៀ​ហ្គា​ឌេ​ន និង​ហាង​ខារ៉ាអូខេ បាន​បើក​អាជីវកម្ម​បន្តបន្ទាប់ នៅ​ក្នុង​ខណៈ​ដែល​ការ​ព្រួយបារម្ភ និង​វិធានការ​ការពារ​របស់​សមត្ថកិច្ច នៅ​មាន​ជា​ធរមាន​នៅឡើយ​នោះ ។ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាល ពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ក្រសួង​សុខា​ភិ​បា​លា​បាន​ប្រកាស​បិទ​ហាង​ខារ៉ាអូខេ​នៅ​ទូ​ទាំង​ប្រទេស ។ លុះ​មក​ដល់​ដើម​ខែមេសា គឺ​ថ្ងៃ​៧ មេ​សា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍​បាន​ប្រកាស​បិទ​ហាង​ម៉ាស្សា និង​ស្ប៉ា​ទៀត ។

រូបតំណាង

មន្ត្រី​សុខាភិបាល​បាន​ធ្លាប់​ធ្វើការ​ពន្យល់​ថា កន្លែង​ប្រមូល​ម្តុំ​មនុស្ស​ច្រើន ជា​ពិសេស​នៅ​កន្លែង​បិទ​ជិត​តូច​ចង្អៀត ប្រើ​ម៉ាស៊ីនត្រជាក់ ដូច​ជា បន្ទប់​ខារ៉ាអូខេ​ជាដើម ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ណាស់ ក្នុង​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ។

លោកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា បន្ទប់​ខារ៉ាអូខេ ដែល​មាន​សម្ភារៈ​ជា​ក្រណាត់​ដូច​ជា កម្រាល សា​ឡុ​ង កម្រាល​ឥដ្ឋ គឺ​ប្រភព​ឲ្យ​មេរោគ​កូ​វី​ដ​១៩ រស់នៅ​បាន​ស្រួល និង​ងាយ​ចម្លង​ទៅ​អ្នក​ដទៃ ប្រ​សិន​មនុស្ស​នៅ​ក្នុង​បន្ទប់​នោះ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ។

រូបតំណាង

លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បា​ថា លោក​នឹង​សរ​សសរ​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត​ទូ​ទាំង​ប្រ​ទស​ឲ្យ​ពិនិត្យ​ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​ទប់ស្កាត់​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ ពិសេស​ពិនិត្យ​លើ​សេវា​កម្សាន្ត​នានា​ក្នុង​មូលដ្ឋាន​ខ្លួន​ឡើង​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ពេល​ចុះ​ពិនិត្យ​មន្ទីរពេទ្យ​អង្គ​ដួង លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​នឹង​ស្នើ​ទៅ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ​អោយ​បាន​ហ្មត់ចត់ និង​មិន​ត្រូវ​អនុញ្ញាត​អោយ​មាន​បើក​សេវាកម្ម​កា​រ៉ា​អូ​ខា និង​កម្សាន្ត​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ដោយ​រង់ចាំ​ស្ថានភាព​ជំងឺ​កូ​វី​ដ​២៩ មាន​ភាព​ធូរស្បើយ​សិន ទើប​អាច​បើក​ឡើង​វិញ​បាន​» ។

ជុំវិញ​ព័ត៌មាន​ថា មានការ​លួច​បើក​ដំណើរ​ខ្លះ​ៗ​នូវ​អាជីវកម្ម​ខាងលើ​នេះ សម្រាប់​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ អះអាង​មិន​មានការ​លួច​បើក​សេវា​កម្សាន្ត​ណាមួយ​នោះ​ឡើយ ៕ កែសម្រួលដោយ ៖សុឃាក់

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ